ឯកឧត្តម ស៊ុន ចាន់ថុល៖ ពន្ធ ៣៦% ដែលអាមេរិកដាក់មកកម្ពុជា មិនមែនជាពន្ធបដិការចុងក្រោយនោះទេ

2025/07/18 01:41:06 am        236

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងទៅកាន់អ្នកវិនិយោគក្នុងស្រុក និងបរទេស អំពីពន្ធ ៣៦ ភាគរយ ដែលអាមេរិកដាក់មកកម្ពុជា គឺមិនមែនជាពន្ធបដិការចុងក្រោយនោះទេ ដូច្នេះសូមរក្សានូវភាពស្ងាត់ស្ងៀម និងត្រូវជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុង ខិតខំប្រឹងប្រែងការពារផលប្រយោជន៍របស់បងប្អូន។

​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងពិធីផ្សព្វផ្សាយ របាយការណ៍វឌ្ឍនភាព នៃការអនុវត្តមុតស្រួច ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញអត្រាពន្ធគយសហរដ្ឋអាមេរិកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង យ៉ាងខ្លាំង ដែលបានចរចារពន្ធដោយសុចរិត និងស្មោះត្រង់បំផុត ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្តល់ផលវិជ្ជមានមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះជាមិនខាន។

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្តថា ជុំវិញពន្ធបដិការនេះ កម្ពុជាបាននិងកំពុងរង់ចាំដូចបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក នៃពន្ធបដិការចុងក្រោយ។ ឯកឧត្តម បញ្ជាក់ថា បញ្ហានេះកម្ពុជាបានធ្វើកិច្ចការគ្រប់ជ្រុងជ្រោយទាំងអស់ ដើម្បី ការពារផលប្រយោជន៍របស់ប្រទេសជាតិយើង ហើយពន្ធ ៣៦ ភាគរយ ដែលអាមេរិកដាក់មកកម្ពុជានេះ គឺមិនមែនជាពន្ធបដិការចុង ក្រោយនោះទេ ដូច្នេះសូមឱ្យម្ចាស់រោងចក្រ សហគ្រាសដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជាទាំងអស់ រក្សានូវភាពស្ងាត់ស្ងៀម និងសូមជឿ ទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងបន្តខិតខំប្រឹងប្រែងការពារផលប្រយោជន៍របស់បងប្អូនទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ ប្រធានាធិបតីអាមេរិក គឺលោកដូណាល់ត្រាំ បានសម្រេចយកពន្ធគយ បដិការលើប្រទេសដៃគូពាណិជ្ជកម្មចំនួន ១៤ ក្នុងនោះរួមមាន៖ កម្ពុជា ៣៦%, ឥណ្ឌូណេស៊ី ៣២%, ថៃ ៣៦%, មីយ៉ាន់ម៉ា ៤០%, ឡាវ៤០%, ម៉ាឡេស៊ី ២៥%, បង់ក្លាដែស ៣៥%, ជប៉ុន ២៥%, សាធារណរដ្ឋកូរ៉េ ២៥%, ទុយនេស៊ី ២៥%, កាហ្សាក់ស្ថាន ២៥%, អាហ្វ្រិកខាងត្បូង ៣០%, ស៊ែប៊ី ៣៥%, បូស្នៀ និងហឺហ្សេហ្គោវីណា ៣០%៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        370
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        397
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        504

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm