នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានបញ្ជាក់ឡើងវិញថា សារធាតុហ្វេនតានីល(Fentanyl) គឹជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក មិនមែនចិននោះទេ ហើយពន្ធសហរដ្ឋអាមេរិកលើសារធាតុហ្វេនតានីល បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចសន្ទនា និងកិច្ចសហរប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមរិក ក្នុងការគ្រប់គ្រងឱសថ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយនៅក្នុងសន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិកគួរទទួលយកអង្គហេតុ ហើយនិងចូលរួមកិច្ចសន្ទនាជាមួយចិន ក្នុងកាយវិការស្មើភាព គោរព និងមានផលប្រយោជន៍ទៅវិញទៅមក បើសិនជាពួកគេពិតជាចង់ធ្វើការជាមួយចិន ។
ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងប៉េកាំងថា ពុំបានទប់ស្កាត់លំហូរសារធាតុគីមីនាំមុខសម្រាប់សារធាតុហ្វេនតានីល ដែលជាមូលហេតុចម្បងនៃការស្លាប់ដោយការប្រើឱសថហួសកម្រិតរបស់សហរដ្ឋអាមេរិក ។
ទីក្រុងប៉េកាំង និយាយការពារដល់ប្រវត្តិគ្រប់គ្រងឱសថរបស់ខ្លួន និងចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ប្រើប្រាស់សារធាតុហ្វេនតានីល គំរាមរកប្រយោជន៍ពីចិន ។
លោក Trumpបានទារពន្ធ ២០ភាគរយលើការនាំចូលរបស់ចិន ជុំវិញបញ្ហាមួយនេះកាលពីខែកុម្ភៈ ហើយវានៅតែចូលជាធរមាន បើទោះបីជាមានការផ្អាកសង្រ្គាមពាណិជ្ជកម្មដ៏ផុយស្រួយ បានឈានដល់រវាងភាគីទាំង ២ នៅទីក្រុងហ្សឺណែវ កាលពីខែឧសភាក៏ដោយ ៕