លោក Vladimir Medinsky ជំនួយការប្រធានាធិបតី និងជាប្រធានគណៈប្រតិភូរុស្ស៊ីក្នុងការចរចាជាមួយអ៊ុយក្រែន ដែលបានប្រកាសនៅលើបណ្តាញ Telegram របស់លោកថា នៅក្នុងការបន្តនៃកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសរុស្ស៊ី បានធ្វើមាតុភូមិនិវត្តន៍សាកសពទាហានកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន១.000នាក់ផ្សេងទៀត ទៅកាន់ប្រទេសអ៊ុយក្រែនវិញ ដោយទទួលបានមកវិញនូវអដ្ឋិធាតុទាហាន រុស្ស៊ីដែលបានស្លាប់ចំនួន ១៩នាក់។
លោកបានសរសេរថា៖«ស្របតាមកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល ថ្ងៃនេះ យើងបានប្រគល់សាកសពទាហានអ៊ុយក្រែន ១.000នាក់ទៀត។ ជាថ្នូរ យើងបានទទួលអដ្ឋិធាតុនៃយុទ្ធជនរបស់យើងចំនួន ១៩ នាក់ ដែលបានស្លាប់។ សូមជូនពរឲ្យពួកគេទៅកាន់សុគិភពនៅប្រនទេសកំណើតរបស់ពួកគេ។
ជុំទី៣នៃកិច្ចចរចាផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឡើង នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ០២ ខែមិថុនា។ កិច្ចប្រជុំនេះ មានរយៈពេលជាងមួយម៉ោង។ គណៈប្រតិភូ បានទំនាក់ទំនងជាភាសារុស្សី។ ភាគីនានាបានផ្លាស់ប្តូរឯកសារ ដែលមានសំណើរបស់ពួកគេសម្រាប់ការដោះស្រាយជម្លោះ។ លោក Vladimir Medinsky ជំនួយការប្រធានាធិបតីដែលដឹកនាំគណៈប្រតិភូរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ បានផ្តល់ឲ្យ អ៊ុយក្រែននូវអនុស្សរណៈពីរផ្នែក។ យោងតាមលោក ផ្នែកទី២នៃឯកសារផ្តល់ជម្រើសបទឈប់បាញ់ជាច្រើន។ លោក Medinsky បានបន្ថែមថា រុស្ស៊ីនឹងប្រគល់សាកសពទាហានអ៊ុយក្រែន ៦ពាន់នាក់ ទៅក្រុងគីវ ជាឯកតោភាគី។