ក្រុមការងារគណបក្សប្រជាជនកម្ពុជានៅស្រុកពារាំងចុះចែកអំណោយដល់ពលរដ្ឋក្រីក្រជាច្រើនគ្រួសារ

2022/01/07 03:44:34 pm        189

ព្រៃវែង ៖ អនុប្រធានក្រុមការងារចុះជួយ ឃុំ មេសរ ប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង លោក តាន់ សុខវិជ្ជា បានចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាជាច្រើនគ្រួសារ ក្នុងឱកាស ប្រារព្ឋពិធីខួប៤៣ឆ្នាំនៃថ្ងៃជ័យជម្នះ៧មករា(៧មករា ឆ្នាមា១៩៧៩-៧មករា ឆ្នាំ២០២២)។

ក្នុងឱកាសចុះចែកអំណោយដល់ជនក្រីក្រ និងប្រារព្ឋខួបលើកទី៤៣ឆ្នាំនៃថ្ងៃជ័យជម្មះ៧មករា នេះ លោក តាន់ សុខវិជ្ជា បានលើកឡើងថា ទិវាជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រឡ័យពូជសាសន៍ ប៉ុល ពត ដែលបានសង្រ្គោះជាតិឲ្យរស់រានមានជិវិតឡើងវិញទាន់ពេលវេលា បញ្ចប់សម័យកាលដ៏ខ្មៅងងិតបំផុត ហើយបើកឡើងវិញនូសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមជាដើម។

លោកបានបន្តថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់បងប្អូនខ្មែរទាំងមូល ហើយប្រសិនបើគ្មានថ្ងៃ៧មករានេះ ទេប្រទេសកម្ពុជាយើងក៏ពុំមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះដែរ ដូច្នេះ បងប្អូនប្រជាពលរដ្ឋទាំងអស់គប្បីត្រូវចង់ចាំជានិច្ចចំពោះទិវាដ៏អស្ចារ្យនេះ។

លោកបានបន្តថា ក្នុងរយៈពេល៤៣ឆ្នាំមកនេះ ផ្តើមពីជ័យជម្នះ៧មករា កម្ពុជាបានធ្វើដំណើរលើផ្លូវមួយប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់ជាទីបំផុត តែជាផ្លូវដ៏ត្រឹមត្រូវដែលបានធានាដល់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើននៃមាតុភូមិកម្ពុជា។ ដោយក្តាប់ជាប់មេរៀនពិសោធន៍នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ប្រជាជាតិយើងបានជ្រើសរើសយករបបនយោបាយ និងសង្គមរបស់ខ្លួនប្រកបដោយភាពឯករាជ្យ ដែលស្របទៅនឹងលក្ខណៈប្រវត្តិសាស្រ្ត ស្ថានភាពសង្គមសេដ្ឋកិច្ច វប្បធម៌កម្ពុជា ព្រមទាំងការវិវត្តនៃសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដោយមិនរាថយចំពោះឧបសគ្គ និងការសាកល្បងគ្រប់បែបយ៉ាង និង«មិនឱនក្បាលចំពោះការគៀបសង្កត់គំរាមកំហែងនានា»។ លើមូលដ្ឋាននេះ បានធ្វើឲ្យមាតុភូមិយើងអាចងើយឈរឡើងវិញ និងឈានទៅមុខជាជំហានៗ ឆ្លងផុតដំណាក់កាលដែលលំបាកបំផុត មកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួន និងសម្រេចបានការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្រ្តប្រកបដោយមោទនភាពជាដើមនោះ៕​អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm