អាហ្វ្រិកខាងត្បូង ជំរុញឲ្យប្រទេសមានឧស្សាហកម្មរីកលូតលាស់ G20 ផ្តល់ភាពជាអ្នកដឹកនាំសកល និងសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា រួមទាំងការកើនឡើងរបាំងពាណិជ្ជកម្ម ស្របពេលដែលរដ្ឋមន្រ្តីហរិញ្ញវត្ថុប្លុកមួយនេះ ជួបជុំគ្នានៅថ្ងៃព្រសហ្បតិ៍នេះ ក្រោមស្រមោលការគំរាមកំហែងពន្ធរបស់លោកប្រធានាធិបតី Donald Trump ។
ប្រទេស G20ដែលក្លាយជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ ត្រូវបានយីយាជាច្រើនឆ្នាំមកហើយដោយសារជម្លោះបង្កឡើងពីសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន និងទណ្ឌកម្មលោកខាងលិចលើទីក្រុងម៉ូស្គូ ។
ប្រទេសម្ចាស់ផ្ទះអាហ្វ្រិកខាងត្បូង ក្រោមបាវចនាជាប្រធាន “សាមគ្គីភាព សមភាព និរន្តរភាព” មានគោលដៅលើកកម្ពស់របៀបវារៈអាហ្វ្រិក ក្នុងនោះប្រធានបទសំខាន់ៗរួមមានទាំងការចំណាយខ្ពស់នៃដើមទុន និងការផ្តល់មូលនិធិសម្រាប់វិធានការបម្រែបម្រួលអាកាសធាតុ ។
នៅក្នុងអនុសាសន៍បើកកិច្ចប្រជុំ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាហ្វ្រិកខាងត្បូងលោក Enoch Godongwana និយាយថា ក្រុមប្រទេស G20 ត្រូវតែផ្តល់ភាពជាអ្នកដឹកនាំយុទ្ធសាស្រ្តសកល កិច្ចសហប្រតិបត្តិការ និងវិធានការ ជាការប្រឈមនឹងការងារលំបាកស្មុគស្មាញ ។
ទោះបីជាយ៉ាងណាក៏ដោយ សំនួរនៅមានចំពោះសមត្ថភាពនៃជំនួបរដ្ឋមន្តីហិរញ្ញវត្ថុ និងធនាគរិកកណ្តាល នៅទីក្រុងតំបន់ឆ្នេរ Durban ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ និងបញ្ហាផ្សេងទៀត ។
ដោយឡែក រដ្ឋមន្រ្តីរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent ពុំចូលរួមជំនួបរយៈពេល ២ថ្ងៃនេះឡើយ ដែលជាអវត្តមានលើកទី ២របស់លោកនៅក្នុងព្រឹត្តការណ៍នៅអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំនេះ ៕