ក្រុមមន្រ្តីនិយាយថា ការវាយប្រហារដោយកងកម្លាំងរបស់រុស្ស៊ីលើផ្សារទំនើប និងផ្សារលក់ទំនិញនៅទីក្រុង Dobropillia ស្ថិតនៅខ្សែត្រៀមមុខនៃសង្រ្គាមរយៈពេល ៤០ខែ សម្លាប់មនុស្ស ៤នាក់ និងមនុស្ស យ៉ាងហោច ២៧នាក់ផ្សេងទៀត រងរបួស ហើយនិងបណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំ ។
លោក Ruslan Osypenko គឺជាស្នងការនគរបាលជាតិប្រចាំតំបន់ភាគខាងជើង Donetsk និយាយថា គ្រាប់បែកទម្ងន់ ៥០០គ.ក ត្រូវបានទម្លាក់នៅវេលាម៉ោង ៥ និង ២០នាទី ល្ងាច ម៉ោងក្នុងស្រុក ពេលដែលអ្នកដើរផ្សារចេញក្រៅ ។
លោកបន្តថា ការវាយប្រហារនេះ បណ្តាលឲ្យខូចខាតអគារ ៧៥ខ្នង រួមទាំងពន្លា ៥៤កន្លែង អគារផ្ទះល្វែង ១៣ខ្នង និងរថយន្ត ៨គ្រឿង ។
នៅក្នុងសុន្ទរកថាជាវីដេអូនាពេលយប់ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy រៀបរាប់ថា ការវាយប្រហារនេះ គួរឲ្យរន្ធត់បំផុត និងជាទង្វើភេវរកម្មរបស់រុស្ស៊ី ។ លោកថា គ្មានហេតុផលយោធាចំពោះការវាយប្រហាររបស់ពួកគេនោះឡើយ ៕