មន្ទីរពេទ្យឈានមុខរបស់ម៉ាឡេស៊ី ការិយាល័យតំណាងនៅប្រទេសកម្ពុជា ដើម្បី​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​ជូនអតិថិជន

2025/07/18 06:44:34 pm        141

ភ្នំពេញ៖ នៅក្នុងការឈានជំហានដើម្បីទទួលបាននូការថែទាំសុខភាពកាន់តែប្រសើរ Sunway Medical Centre នៃទីក្រុង Sunway មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥ បានបើកការិយាល័យតំណាងនៅប្រទេសកម្ពុជារបស់ខ្លួន ស្ថិតនៅរាជធានីភ្នំពេញ ក្នុង គោល​បំណង​ជួយដល់​អ្នក​ជំងឺ​កម្ពុជា​ដែល​កំពុង​ស្វែង​រក​ការ​ព្យាបាល​នៅ​បរទេស​ប្រកប​ដោយ​ផាសុខភាព​។

ការិយាល័យនេះ នឹងក្លាយជាទីតាំងប្រចាំការ ដោយផ្តល់ជំនួយជាភាសាខ្មែរ ភាសាអង់គ្លេស និង​ភាសា​ចិន សម្រាប់ការសាកសួរផ្នែកវេជ្ជសាស្រ្ត ការណែនាំរបស់វេជ្ជបណ្ឌិត ការរៀប​ចំ​ផែន​ការ​ព្យាបាល និងការ​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរសម្រាប់អ្នកជំងឺកម្ពុជា ដែលកំពុង​ស្វែង​រក​ការ​ព្យាបាល​នៅក្នុងប្រទេសម៉ាឡេស៊ី។

នៅមុនពិធីកាត់ខ្សែបូសម្ពោធការិយាល័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Shaharuddin Onn ឯក​អគ្គ​រដ្ឋ​ទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ និង​មាន​ប្រសាសន៍​ដោយ​សង្កត់​ធ្ងន់​ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់នៃការថែទាំសុខភាព។ ឯកឧត្តម​យល់​ឃើញ​ថា ការស្វែងរកសេវាកម្មព្យាបាលនៅបរទេស មិនមែនជា​ការ​សម្រេច​ចិត្ត​ស្រាល​នោះ​ទេ​។ នោះហើយជាមូលហេតុដែល Sunway Medical Centre ប្តេជ្ញាចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យការ​ធ្វើ​ដំណើរ​នេះ​មានភាពងាយស្រួលបំផុត។

លោកវេជ្ជបណ្ឌិត Seow Vei Ken នាយកប្រតិបត្តិ Sunway Medical Centre សង្ឃឹមថា Sunway Medical Centre នឹងអាច​កំណត់​នូវ​ស្តង់ដា​នៃ​បទ​ពិសោធន៍​ថែ​ទាំ​សុខ​ភាព​ឡើង​វិញ សម្រាប់​អ្នកជំងឺកម្ពុជា ដែលកំពុងស្វែងរកការថែទាំនៅបរទេស ដែលធ្វើមានភាពដិតដល់ ងាយ​ស្រួល និងការយកចិត្តទុកដាក់ជាងគេ។

ជាមួយ​នឹង​គ្រែសម្រាកចំនួន៨១០ ដែលនឹងត្រូវបានពង្រីកដល់ ១,១០០ និងប្រកប​ដោយ​វេជ្ជ​បណ្ឌិត​ឯកទេស ជាង ៣៥០នាក់ និងមជ្ឈមណ្ឌលផ្នែកវេជ្ជសាស្រ្តចំនួន ២៨ផ្នែក Sunway Medical Centre នៅតែបន្តពង្រីកសេវាកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

Sunway Medical Centre ត្រូវបានទទួលស្គាល់ថា ជាមន្ទីរពេទ្យ​ល្អ​បំផុត​នៅក្នុង​ប្រទេស​ម៉ា​ឡេស៊ី​ ហើយត្រូវបានចុះបញ្ជី នៅក្នុង Newsweek World's Best Hospitals Ranking 2024 និង 2025។ Sunway Medical Centre ត្រូវបានគេស្គាល់ផងដែរ សម្រាប់​ភាព​ខ្លាំង​របស់​ខ្លួន​នៅ​ក្នុង​ផ្នែក​ជំងឺមហារីក ផ្នែកបេះដូង ផ្នែកឆ្អឹង ផ្នែកក្រពះពោះវៀន ផ្នែកប្រព័ន្ធសរសៃប្រសាទ ផ្នែក​សុខភាពស្ត្រី និងកុមារ និងការវះកាត់កម្រិតខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm