រដ្ឋមន្រ្តីប្រចាំរដ្ឋ West Bengal លោកស្រី Mamata Banerjee បានដឹកនាំការតវ៉ាមួយក្នុងទីក្រុង Kolkata ដោយអំពាវនាវឱ្យបញ្ចប់នូវអ្វីដែលលោកស្រីបានចាត់ទុកថាជាអំពើឃោរឃៅប្រឆាំងពលករចំណាកស្រុកបង់ហ្គាលី(Bengali) នៅក្នុងរដ្ឋគ្រប់គ្រងដោយគណបក្ស Bharatiya Janata (BJP) ។

ការតវ៉ា បានធ្វើឡើងបន្ទាប់ពីការឃុំខ្លួនជនសង្ស័យជនជាតិបង់ក្លាដែសជាង ៤០០ នាក់នៅក្នុងទីក្រុង Odisha ជារដ្ឋគ្រប់គ្រងដោយគណបក្ស BJP។ គណបក្សរបស់លោក Banerjee បាននិយាយថា មនុស្ស២០០នាក់ក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួន គឺជាពលករចំណាកស្រុកមកពីរដ្ឋ West Bengal ។

ប្រទេសឥណ្ឌា បានចាប់ផ្តើមនិរទេសមនុស្សជាច្រើន ដែលខ្លួនចាត់ទុកថាជាជនអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់ប្រទេសជិតខាងបង់ក្លាដែស ប៉ុន្តែសកម្មជនសិទ្ធិមនុស្សបាននិយាយថា អាជ្ញាធរកំពុងបណ្តេញប្រជាជនចេញពីប្រទេសយ៉ាងបំពាន។
ចាប់តាំងពីខែឧសភាមក រដ្ឋAssam ដែលជារដ្ឋនៅភាគឦសានប្រទេសឥណ្ឌា បាននិរទេសមនុស្សចំនួន៣០៣នាក់ទៅកាន់ប្រទេសបង់ក្លាដែសក្នុងចំណោមមនសុ្ស៣០.០០នាក់ដែលត្រូវបានប្រកាសថាជាជនបរទេសដោយការជម្រះក្តីនានាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។