ក្រុមឃ្លាំមើល៖ មនុស្សជិត ៦០០នាក់ បានស្លាប់ក្នុងជម្លោះដ៏ហិង្សាថ្មីៗនេះនៅភាគខាងត្បូងស៊ីរី

2025/07/18 07:07:10 pm        107

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា មនុស្សចំនួន ៥៩៤នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងជម្លោះដ៏ហិង្សានាពេលថ្មីៗនេះនៅភាគខាងត្បូងប្រទេសស៊ីរី ដែលបានឈានដល់ការប្រយុទ្ធវាងបក្សនិកាយ បន្ទាប់ពីការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៃអំពើកាប់សម្លាប់យ៉ាងឃោរឃៅនៅក្រុង Sweida ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនមក។

ក្រុម SOHR បាននិយាយនៅល្ងាចថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) ថា សមាជិក ៣០០នាក់ នៃជនជាតិភាគតិចកាន់សាសនា Druze ត្រូវបានសម្លាប់ រួមទាំងអ្នកប្រយុទ្ធ ១៤៦នាក់ និងជនស៊ីវិល ១៥៤នាក់ ដែលក្នុងនោះ មានមនុស្ស ៨៣នាក់ត្រូវបាន "ប្រហារជីវិត" ដោយកងកម្លាំងរដ្ឋាភិបាលថ្មី។

ក្រុមឃ្លាំមើលនេះបន្តថា យ៉ាងហោចណាស់បុគ្គលិករដ្ឋាភិបាល ២៥៧នាក់ និងយុទ្ធជនបក្ស Bedouin ចំនួន ១៨នាក់ក៏ត្រូវបានសម្លាប់ផងដែរ ខណៈជនស៊ីវិល Bedouin បីនាក់ត្រូវបានសម្លាប់ដោយយុទ្ធជន Druze ។ សូមបញ្ជាក់ថា ការប្រយុទ្ធគ្នាថ្មីៗនេះត្រូវបានបង្កឡើងដោយជម្លោះរវាងសហគមន៍ Bedouin និង Druze នៅភាគខាងត្បូងប្រទេសស៊ីរី។

ភាពស្ងប់ស្ងាត់ដែលមិនសូវស្រួលចិត្តបានត្រឡប់មកវិញកាលពីថ្ងៃព្រហស្បតិ៍ នៅផ្នែកភាគច្រើននៃតំបនភាគខាងត្បូង ជាមួយនឹងការដកកងកម្លាំងរដ្ឋាភិបាលចេញពីទីតាំងភាគច្រើននៃទីក្រុង Sweida ដែលមានប្រជាពលរដ្ឋ Druz រស់នៅច្រើនកុះករ និងបទឈប់បាញ់ដ៏ផុយស្រួយមួយ ហើយអ្នកស្រុកបានរាយការណ៍ថាមានការខូចខាតធ្ងន់ធ្ងរ និងការលួចប្លន់ ក៏ដូចជាសាកសពជាច្រើនត្រូវបានមើលឃើញរាយប៉ាយនៅតាមដងផ្លូវ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm