សម្ដេចតេជោ៖ សាលានាយទាហាន ពលទាហាន តាម​បណ្តា​ភូមិ​ភាគ​គួរ​ត្រូវ​បាន​រៀបចំ​ក្នុង​កាលៈ​ទេសៈ​នេះ ខណៈកម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំក្រោយ

2025/07/18 01:02:09 pm        1.5 K

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរា​ជា​ណា​ចក្រក​ម្ពុជា ​មានប្រសាសន៍បញ្ជាក់ថា សាលានាយទាហាន ពលទាហាន តាមបណ្តាភូមិភាគនានា គួរ​ត្រូវ​បាន​រៀបចំក្នុងកាលៈទេសៈនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​អនុវត្ត​កាតព្វ​កិច្ច​យោធា​ចាប់​ពីឆ្នាំ២០២៦ ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យឯកឧត្តម ឧត្តម​សេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និង​គណៈ​ប្រតិភូ​ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០២៥នេះ។

ក្នុងឱកាសនោះ សម្ដេចតេជោ បានបន្តចែករំលែកប្រវត្តិ និងបទ​ពិសោធន៍​ក៏​ដូចជា​ផលវិបាក នៃ​សង្រ្គាម​របស់​កម្ពុជាទាំងនៅទីក្រុងនិងនៅព្រំដែន ដែលបានជួបប្រទះនាពេលកន្លងមក។ សម្តេច​តេជោ បានគូសរំលេចថា តាមរយៈការឈឺចាប់ទាំងនេះ សម្តេច​បាន​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ-​ឈ្នះ ដែលបាននាំមកនូវការឯកភាពទឹកដី និងសុខសន្តិភាពជូនកម្ពុជាប្រមាណជិត ២៧ឆ្នាំ មក​ហើយ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជាប្រមាណ ៥០០ឆ្នាំចុងក្រោយនេះ។ សម្តេច​តេជោ ​បានសង្កត់ធ្ងន់ថា ការឯកភាពទឹកដី និងសុខសន្តិភាពនេះហើយ ដែលជា​បុរេ​​លក្ខ​ខណ្ឌ​ក្នុង​ការ​នាំ​មក​នូវ​ការអភិវឌ្ឍ។

សម្តេចតេជោ បានបន្តកត់សម្គាល់ អំពីសារៈសំខាន់នៃ​ការ​ចាប់​ផ្តើម​អនុវត្ត​កាតព្វកិច្ច​យោធា​ចាប់​ពី​ឆ្នាំ​២០២៦​តទៅ ដូចដែលបានលើកឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី និងដែលច្បាប់កាតព្វកិច្ចយោធានេះ មានតាំងពី២០ឆ្នាំមុនម្លេះ។ សម្តេចតេជោ បាន​បន្ត​ថ្លែង​ថា សាលានាយទាហាន ព្រមទាំងសាលាពលទាហាននៅតាមបណ្តាភូមិភាគនានា គួរត្រូវ​បាន​រៀបចំ​ក្នុង​កាលៈទេសៈដ៏សមស្របនេះ។

សម្តេចតេជោ បានបន្តចែករំលែកពីប្រវត្តិនៃការហ្វឹកហ្វឺន អាជីពកងទ័ព និងការកសាង​បង្កើត​កង​ទ័ព​របស់​សម្តេច ជាពិសេសចក្ខុវិស័យសម្តេចក្នុងការរក្សាធនធានមនុស្ស ដែលជាមេទ័ព​ចាស់​មាន​បទ​ពិសោធន៍ ព្រោះមេទ័ព ត្រូវតែរក្សានូវភាពនឹងនរ និងភាពម្ចាស់ការក្នុងការប្រយុទ្ធ។ សម្តេច​តេជោ​ ក៏បានលើកឡើងអំពីសក្តានុពលស្បៀងរបស់កម្ពុជាក្នុងការនាំចេញទៅទីផ្សារហ្វីលីពីន និង​កាលា​នុវត្តភាពនៃវិស័យផ្សេងៗទៀតក្នុងការពង្រឹងភាពជាដៃគូល្អកម្ពុជា-ហ្វីលីពីន។

ឯកឧត្តម​មេ​បញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានវាយត​ម្លៃខ្ព​ស់​ចំពោះកា​រ​ចែក​រំលែក​របស់​សម្តេច​តេជោ និងគូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​មេរៀន និង​បទ​ពិសោធន៍​ស្វែង​រក​សន្តិភាព​របស់​សម្តេច​តេជោ ដែលឯកឧត្តមបានសិក្សារៀនសូត្រនាពេលកន្លងមក ជាពិសេសការ​ប្រើប្រាស់​បទ​ពិសោធន៍​នយោបាយឈ្នះ ឈ្នះ របស់កម្ពុជា សម្រាប់រដ្ឋាភិបាល និងកងទ័ពហ្វីលីពីន​ក្នុង​ការ​រក្សា​ស្ថិរ​ភាព​នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនផងដែរ។ ឯកឧត្តម បានបន្តសង្កត់ធ្ងន់ថា កងទ័ព​ជើង​គោក​ហ្វីលីពីន នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីបម្រើផល​ប្រយោជន៍​នៃ​ប្រជាជនយើងទាំងពីរ៕

អត្ថបទដែលទាក់ទង

UN ប្រចាំកម្ពុជាសហការជាមួយក្រសួងទេសចរណ៍ លើកស្ទួយវិស័យទេសចរណ៍ឈានទៅដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
2026/04/06 05:49:47 pm        1
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធជូនអតីតយុទ្ធជន
2026/04/06 05:44:53 pm        1
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
2026/04/06 05:34:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបញ្ជូននាវាទៅកាន់កំពង់ផែសមុទ្រក្រហមរបស់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីចៀសវាងច្រកសមុទ្រ Hormuz

2026/04/06 06:05:49 pm
​ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់ប្រធានចារកម្មកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់
2026/04/06 05:59:03 pm
​មនុស្សយ៉ាងហោចណាស់ ១៧នាក់ស្លាប់នៅអ៊ីរ៉ង់ ក្រោយមានការវាយប្រហារររបស់អាមេរិក-អ៊ីស្រាអែល
2026/04/06 05:56:52 pm
​UN ប្រចាំកម្ពុជាសហការជាមួយក្រសួងទេសចរណ៍ លើកស្ទួយវិស័យទេសចរណ៍ឈានទៅដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
2026/04/06 05:49:47 pm
​ប្រភព៖ ស៊ីរី និងអាមេរិកបានធ្វើអន្តរាគមន៍ ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលលើច្រកព្រំដែនលីបង់-ស៊ីរី
2026/04/06 05:49:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 06:57:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am