ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌនាំមកប្រយោជន៍នយោបាយ សេដ្ឋកិច្ច និង​ទេសចរណ៍

2025/07/18 08:36:03 pm        216

ការចុះបូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុង បញ្ជី​បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នឹងនាំមក​នូវ​ប្រយោជន៍​ជា​ច្រើន​ទាំង​ផ្នែក​សេដ្ឋកិច្ច​ ទេសចរណ៍ និងការទូតវប្បធម៌កាន់តែល្អថែមទៀតជាមួយនឹងអង្គការយូណេស្កូ។ នេះ​បើ​តាម​ការអះអាងរបស់អគ្គលេខាធិការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ។

បន្ទាប់ពីអង្គការយូណេស្កូ បានសម្រេចចុះបូជនីយដ្ឋានចងចាំ នៃកម្ពុជា ចំនួនបីកន្លែង រួមមាន អតីត​មន្ទីរឃុំឃាំង ម១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង​មជ្ឈ​មណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (នៅរាជធានីភ្នំពេញ) ពីទីតាំងឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និងសន្តិភាព ដែលការចុះបញ្ជីនេះត្រូវបានបណ្ឌិត អេង កុកថាយ អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សាវប្បធម៌អាស៊ី បានយល់ឃើញថា អំពីគំនិត ផ្តួចផ្តើមប្រកបដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិ ភាព​ខ្ពស់ដល់កិច្ចអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌជាតិប្រកបដោយចីរភាព រួម​ទាំង​ការ​ការពារ​សច្ច​ភាព​ប្រវត្តិសាស្ត្ររបស់ជាតិ។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានបញ្ជាក់ថា បំណង និង​មូលដ្ឋាន នៃ​ការ​ចុះ​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​” ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​បង្ហាញ​ពិភពលោកអំពីភាព​រឹងមាំ និង​ប៉ិនប្រសប់​របស់​​ប្រជាជាតិ​កម្ពុជា ដែល​បាន​ប្រែក្លាយ “​វាល​ពិឃាដ​” មក​ជា “​ទឹកដី​សន្តិភាព​” មានតម្លៃ​ដ៏​ជ្រាល​ជ្រៅ​​ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្មែរ​គ្រប់ៗ រូប ហើយ​ក៏​ជា​ស្មារតី​ចងចាំ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ពិភពលោក មិន​​ចំពោះ​តែ​ប្រជាជន​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល។ ការ​ចុះបញ្ជី​នេះ ក៏​ជា​ការ​​គោរព​រំឭក​ដល់​ជនរងគ្រោះ​ទាំងឡាយ​ពី​អតីតកាល​ដ៏​ឈឺផ្សា​របស់​កម្ពុជា ហើយក៏​ជា​ភស្តុតាង នៃ​​ការ​ប្ដូរផ្ដាច់​ការពារ​ដ៏​មុតមាំ​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​អនាគត​យុវជន​ជំនាន់​ក្រោយ ដើម្បី​​ធានា​ជា​អមត​នូវ​ស្មារតី​ចងចាំ ការ​រៀនសូត្រ​មេរៀន​ប្រវត្តិសាស្ត្រ និង​ការ​ថែរក្សា​សន្តិភាព ដែល​​ជា​រតនវត្ថុ​មិន​អាច​កាត់ថ្លៃ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន។ ចាប់ពី​ពេលនេះ​តទៅ “​បូជនីយ​ដ្ឋាន​​ចងចាំ​នៃ​កម្ពុជា​” នឹង​ក្លាយ​ជា​ផ្នែក​មួយ នៃ​ការ​ចងចាំ​ពិភពលោក ហើយក៏​ជាទី​តាំង​ដែល​មជ្ឈ​ដ្ឋាន​​អន្តរជាតិ​ទូទាំង​សកលលោក​បាន​យល់​កាន់តែ​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា​ក្នុង​ពេល​​អតីតកាល ព្រម​ទាំង​ភាព​រឹងមាំ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​កសាង សន្តិភាព និង​ការ​អភិវឌ្ឍ ក្រោម​ពាក្យស្លោក “​អរគុណ​សន្តិភាព” ៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm