ភាពអត់ឃ្លានកាន់តែជ្រៅនៅស៊ូដង់ ខណៈការកាត់ជំនួយធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអាហារចម្អែតក្រពះ

2025/07/18 09:01:32 pm        83

ខណៈដែលសង្រ្គាមស៊ីវិលនៅប្រទេសស៊ូដង់ បន្តអូសបន្លាយ ភាពអត់ឃ្លានកំពុងក្លាយជាអាវុធមហាប្រល័យសម្រាប់ប្រជាជនរាប់លាននាក់។ កាលពីដើមឆ្នាំ២០២៥ នេះ សហរដ្ឋអាមេរិក បានផ្អាកកម្មវិធីមនុស្សធម៌ភាគច្រើនរបស់ខ្លួននៅស៊ូដង់ ហើយឥឡូវនេះ ផ្ទះបាយសហគមន៍កំពុងដួលរលំ ខណៈក្រុមគ្រួសារបង្ខំចិត្តរើសសំណល់អេតចាយដើម្បីលក់ដូរអាហារចម្អែតក្រពះ នៅក្នុងអ្វីដែលបុគ្គលិកជំនួយហៅថាជាវិបត្តិជំរុញដោយនយោបាយ មិនព្រោះសង្គ្រាមតែម្យ៉ាងទេ។

ស៊ូដង់ កំពុងប្រឈមនឹងវិបត្តិជនភៀសខ្លួនដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។ តួលេខអង្គការសហប្រជាជាតិបង្ហាញថា ចាប់តាំងពីសង្គ្រាមចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣ មក មនុស្សជិត ១៣លាននាក់ បានរត់ចេញពីផ្ទះសម្បែងនៅទូទាំងប្រទេស។ ជនភៀសខ្លួនទាំងនោះបានរត់គេចដោយកាន់បង្វិចសំលៀកបំពាក់តិចតួចប៉ុណ្ណោះ ហើយស្វះស្វែងរកទីជ្រកកោននៅកន្លែងផ្សេងទៀតក្នុងតំបន់។

នៅស៊ូដង់ មនុស្ស ២៤,៦លាននាក់ ពុំមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគនោះទេ រួមទាំងយ៉ាងហោចណាស់ ៦៣៨.០០០នាក់ ដែលប្រឈមមុខនឹងហានិភ័យនៃភាពអត់ឃ្លាន នេះបើតាមតួលេខទីភ្នាក់ងារជំនួយ។ ការកាត់បន្ថយជំនួយដែលកំពុងបន្ត ជាពិសេសពីសំណាក់សហរដ្ឋអាមេរិក បានធ្វើឱ្យវិបត្តិនេះកាន់តែស៊ីជម្រៅ ដែលជំរុញឱ្យមនុស្សកាន់តែច្រើនខិតទៅជិតមាត់ជ្រោះ។

ចាប់តាំងពីខែមករាមក ការកាត់បន្ថយមូលនិធិបានបង្ខំឱ្យបិទជិត ៨០% នៃមជ្ឈមណ្ឌលអាហារសង្គ្រោះបន្ទាន់ ដោយបិទផ្ទះបាយសហគមន៍ជាង ១.១០០កន្លែងទូទាំងប្រទេសស៊ូដង់។ នេះបានធ្វើឱ្យមនុស្សជិតពីរលាននាក់កំពុងជួបការលំបាកក្នុងជីវភាពរស់នៅ ដោយពុំមានជំនួយអាហារសំខាន់ៗ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm