អ៊ីស្រាអែល វាយកម្ទេចអគារស៊ីវិលរាប់ពាន់ខ្នងនៅតំបន់ហ្កាហ្សា ក្នុងការតាមប្រមាញ់ក្រុមហាម៉ាស

2025/07/18 09:20:38 pm        134

អ៊ីស្រាអែល បានរុះរើអគាររាប់ពាន់ខ្នងនៅទូទាំងតំបន់ហ្កាហ្សា ចាប់តាំងពីបានដកខ្លួនចេញពីបទឈប់បាញ់មួយជាមួយក្រុមហាម៉ាស នៅក្នុងខែមីនាមក ដោយទីក្រុងទាំងមូល និងតំបន់ជាយក្រុង - ដែលធ្លាប់ជាផ្ទះជ្រកកោនសម្រាប់មនុស្សម្នារាប់ម៉ឺននាក់ - ត្រូវបានកម្ទេចចោលក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្នុងការតាមប្រម៉ាញ់បន្ទាយក្រុមសកម្មប្រយុទ្ធហាម៉ាស។

រូបភាពពីផ្កាយរណបបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងធំសម្បើមនៅក្នុងតំបន់ជាច្រើនដែលបញ្ជាការយោធារបស់អ៊ីស្រាអែលអះអាងថាស្ថិតនៅក្រោម "ប្រតិបត្តិការគ្រប់គ្រង"។ ភាគច្រើននៃការកម្ទេចអគារទាំងនោះត្រូវធ្វើឡើងដោយការបំផ្ទុះដែលបានគ្រោងទុក ឬបញ្ជាពីចម្ងាយ ទាំងអគារដែលខូចខាតរួចហើយ និងអគារដែលនៅសភាពដដែល។

វីដេអូដែលបានផ្ទៀងផ្ទាត់ បង្ហាញពីការផ្ទុះដ៏ធំដែលបញ្ចេញនូវផ្សែងធូលី និងកម្ទេចកម្ទី នៅពេលកងកម្លាំងអ៊ីស្រាអែលអនុវត្តការកម្ទេចដែលគ្រប់គ្រងលើប្លុកប៉មអគារ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ អ្នកជំនាញផ្នែកច្បាប់ជាច្រើនបានប្រាប់សារព័ត៌មាន BBC ថា អ៊ីស្រាអែលប្រហែលជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ដែលភាគច្រើនហាមឃាត់ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដោយអំណាចកាន់កាប់បែបនេះ។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនធ្វើប្រតិបត្តិការនោះស្របតាមច្បាប់អន្តរជាតិ ដោយចោទ ក្រុមហាម៉ាសថាលាក់បាំង "ទ្រព្យសម្បត្តិយោធា" ក្នុងតំបន់ស៊ីវិល ហើយថា "ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទាំងនោះត្រូវបានអនុវត្តតែនៅពេលណាដែលមានតម្រូវការយោធាចាំបាច់ប៉ុណ្ណោះ"។ សារព័ត៌មាន BBC បានផ្ទៀងផ្ទាត់វីដេអូនៃហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងត្រូវបានកម្ទេចនៅក្នុងទីតាំងចំនួន៤០ ចាប់តាំងពីបទឈប់បាញ់មួយបានបញ្ចប់ក្នុងខែមីនាមក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm