ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត បានថ្លែងថា យើងរួមគ្នាអភិវឌ្ឍន៍បន្តទៀត ខណៈដែលប្រទេសជាតិ មានសន្តិភាពមកដល់សព្វថ្ងៃនេះ គឺកើតឡើងដោយសារគណបក្សប្រជាជនកម្ពុជា ។
ការថ្លែងបែបនេះព្រឹកថ្ងៃទី៨ខែមករា ឆ្នាំ២០២១ នាឱកាសឯកឧត្ដម វង សូត រដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែកខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង អញ្ជើញសន្និបាតបូកសរុបលទ្ធផលការងារយៈពេល៥ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ឆ្លៀតឱកាសនោះដែរឯកឧត្តម វង សូត បានជម្រុញដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវថែរក្សានូវសមិទ្ធផលនានា ដែលបានកើតចេញពីស្នាដៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តរួមគ្នាអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាជនជានិច្ច ទោះបីកាលៈទេសៈណាក៏ដោយ ពោលគឺធ្វើយ៉ាងណា លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើឡើង។
ឯកឧត្ដម ប្រធានក៏បានលើកទឹកចិត្តដល់សកម្មជនបក្សទាំងអស់ត្រូវមានសមត្ថភាពចំណេះដឹង និងសាមគ្គីភាពគ្នា ដើម្បីឈានទៅយកជ័យលាភីសម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ ៕





