ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពរុស្ស៊ី បានគ្រប់គ្រងភូមិចំនួនបី នៅក្នុងផ្នែកបីផ្សេងគ្នានៃសមរភូមិជួរមុខ នៅក្នុងអ៊ុយក្រែន។

របាយការណ៍ផ្លូវការរបស់អ៊ុយក្រែនអំពីសកម្មភាព នៅតាមបណ្តោយផ្នែកខាងមុខដែលមានជម្លោះប្រវែង ១.000 គីឡូម៉ែត្រ (៦០០ម៉ាយ)នៃការគ្រប់គ្រងរុស្ស៊ី ជាពិសេសទាក់ទងនឹងភូមិសំខាន់មួយ នៅភាគអាគ្នេយ៍។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍សមរភូមិពីភាគីណាមួយបានឡើយ។

របាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានរៀបរាប់ឈ្មោះកន្លែងតាំងទីលំនៅទាំងបី ដែលត្រូវដណ្តើមបានមកកាន់កាប់មានដូច Kamianske នៅក្នុងតំបន់ Zaporizhzhia ភាគអាគ្នេយ៍ Dehtiarne នៅតំបន់ Kharkiv ភាគឦសាន និង Popiv Yar ក្នុងតំបន់ Donetsk ដែលជាតំបន់ភូមិសាស្ត្រដ៏សំខាន់នៃប្រតិបត្តិការរុស្ស៊ី។
កងកម្លាំងរុស្ស៊ី បានរុលចូលទៅមុខយឺតៗ ទៅភាគខាងលិច ភាគច្រើនឆ្លងកាត់តំបន់ Donetsk ហើយទីក្រុងមូស្គូ បានប្រកាសពីការកាន់កាប់ភូមិថ្មីៗ ស្ទើរតែរាល់ថ្ងៃ។
អ្នកនាំពាក្យយោធាអ៊ុយក្រែនលោក Vladyslav Voloshyn បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ liga.net ថា ការកាន់កាប់តំបន់ Kamianske ភាគអាគ្នេយ៍នៃទីក្រុង Zaporizhzhia ពិតជាសំខាន់ណាស់ ក្នុងការរក្សាទីក្រុងនេះ ឲ្យមានសុវត្ថិភាព រួចផុតពីការវាយប្រហារ។