ប្រធានាធិបតីប្រេស៊ីល ចោទលោក Trump ពីបទវាយប្រហារលើអធិបតេយ្យភាពរបស់ប្រទេសនេះ

2025/07/18 09:47:58 pm        224

ប្រធានាធិបតីប្រេស៊ីល លោក Luiz Lula da Silva បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់ប្រជាជាតិថា ការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ឲ្យបញ្ចប់ការស៊ើបអង្កេតផ្លូវច្បាប់លើសំណុំរឿងរបស់អតីតមេដឹកនាំប្រេស៊ីលលោក Jair Bolsonaro (២០១៩-២០២២) គឺជាការវាយប្រហារលើអធិបតេយ្យភាពរបស់ប្រទេសនេះ។

លោកបាននិយាយថា៖«ការប៉ុនប៉ងណាមួយ ដើម្បីមានឥទ្ធិពលលើប្រព័ន្ធច្បាប់របស់ប្រទេសប្រេស៊ីល គឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពជាតិ»។

យោងតាមមេដឹកនាំប្រេស៊ីលរូបនេះ លោកមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការពិតដែលថា «ការវាយប្រហារលើប្រទេសនេះ ត្រូវបានគាំទ្រដោយអ្នកនយោបាយប្រេស៊ីលជាច្រើន»។ លោកបានសង្កត់ធ្ងន់ថា៖ «ពួកគេ គឺជាជនក្បត់ជាតិពិតប្រាកដនៃមាតុភូមិរបស់ពួកគេ។

នាពេលមុននេះ លោក ត្រាំ បានរិះគន់អាជ្ញាធរប្រេស៊ីលចំពោះសកម្មភាពរបស់ពួកគេ ទាក់ទងនឹង លោក Bolsonaro ដែលកំពុងប្រឈមនឹងការកាត់ទោស នៅក្នុងប្រទេសប្រេស៊ីល ពីបទប៉ុនប៉ងផ្តួលរំលំលោក Lula បន្ទាប់ពីការឈ្នះឆ្នោតជាប្រធានាធិបតី នៅឆ្នាំ ២០២២។ ក្រោយមក លោកប្រធានាធិបតីអាមេរិកបានជំរុញឲ្យបញ្ចប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ទៅលើអតីតមេដឹកនាំប្រេស៊ីលរូបនេះ។

លោក Lula ក៏បានសង្កត់ធ្ងន់លើការត្រៀមខ្លួនសម្រាប់វិធានការទប់ទល់ណាមួយ ដើម្បីការពារសេដ្ឋកិច្ចរបស់ប្រេស៊ីល បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសដាក់ពន្ធ ៥០% លើទំនិញប្រេស៊ីល ចាប់ពីថ្ងៃទី ០១ ខែសីហា។

លោក Lula បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញសង្គម X ថា៖«ប្រេស៊ីល គឺជាប្រទេសអធិបតេយ្យមួយ ជាមួយនឹងស្ថាប័នឯករាជ្យជាច្រើន ហើយនឹងមិនទទួលយកទម្រង់ណាមួយនៃការណែនាំឡើយ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        147
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm