ប្រទេសបារាំង បានប្រគល់ការគ្រប់គ្រងទីតាំងយោធាដ៏សំខាន់ចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសសេណេហ្គាល់ កាលពីថ្ងៃព្រហស្បតិ៍ ជាការបញ្ចប់នៃវត្តមានដ៏យូរអង្វែងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការដកកងទ័ពចេញពីតំបន់ដ៏ធំទូលាយ។ មេបញ្ជាការកងកម្លាំងរបស់ប្រទេសបារាំងនៅទ្វីបអាហ្រ្វិក ឧត្តមសេនីយ៍ Pascal Ianni បានប្រគល់កូនសោទៅឲ្យជំរំយោធាក្នុងទីក្រុង Dakar អំឡុងពិធីមួយ ដែលទង់ជាតិរបស់ប្រទេសសេណេហ្គាល់ ត្រូវបានបង្ហូតឡើង ខណៈតន្ត្រីករយោធាបានប្រគុំភ្លេងជាតិ។

លោក Ianni បានប្រាប់អ្នកសារព័ត៌មានថា «ការផ្ទេរទីតាំង Camp Geille នៅថ្ងៃនេះ គឺជាដំណាក់កាលថ្មីក្នុងការវិវត្តនៃភាពជាដៃគូរវាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរ»។ «វាគឺជាការឆ្លើយតបទៅនឹងការចង់បានរបស់អាជ្ញាធរប្រទេសសេណេហ្គាល់ដែលលែងឲ្យមានវត្តមានកងកម្លាំងបរទេសអចិន្ត្រៃយ៍ នៅលើទឹកដីរបស់ខ្លួន»។
ដំណើរការនេះមានភាពស្និទ្ធស្នាលជាងការចាកចេញរបស់ទាហានបារាំងពីប្រទេសម៉ាលី បួគីណាហ្វាសូ និងប្រទេសនីហ្សេរីយ៉ា ដែលរបបយោធាបានរុញច្រានកងទ័ពបារាំង ហើយងាកទៅរករុស្ស៊ីសម្រាប់ជំនួយក្នុងការប្រយុទ្ធប្រឆាំងការបះបោររបស់ក្រុមជីហាដ។
