សហរដ្ឋអាមេរិក៖ ការឈប់សំចតរបស់មេដឹកនាំកោះតៃវ៉ាន់ នឹងមិនមែនជារឿងប្លែកទេ

2025/07/18 10:56:58 pm        55

សហរដ្ឋអាមេរិក កាលថ្ងៃព្រហស្បតិ៍ (ទី១៧ ខែកក្កដា) បានលើកឡើងថា នឹងមិនមានការផ្លាស់ប្តូរអ្វីឡើយ ជុំវិញគោលនយោបាយរបស់ខ្លួន ចំពោះកោះតៃវ៉ាន់ ប្រសិនបើការឈប់សំចតរបស់មេដឹកនាំកោះស្វ័យគ្រប់គ្រងមួយនេះ ឆ្លងកាត់ដែនដីអាមេរិក ខណៈដែលប្រទេសចិនបានចេញការព្រមាន។

ប៉ារ៉ាហ្គាយ ដែលជាប្រទេសមួយ ក្នុងចំណោមប្រទេសនៅសល់តិចទៅៗ ដែលទទួលស្គាល់ទីក្រុងតៃប៉ិជាជាងទីក្រុងប៉េកាំង បានប្រកាសកាលពីថ្ងៃទី១៤ ខែកក្កដាថា មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នឹងធ្វើទស្សនកិច្ចនៅខែសីហា ដែលទំនងជាមានន័យថា រូបលោកនឹងត្រូវធ្វើដំណើរតាមយន្តហោះឆ្លងកាត់ដែនដីសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Tammy Bruce មិនបានបញ្ជាក់ថា លោក Lai នឹងឈប់សំចតឆ្លងកាត់នោះទេ ប៉ុន្តែបាននិយាយសម្រាលពីផលវិបាកផ្នែកនយោបាយណាមួយ។ លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា៖ «ការឈប់សំចតឆ្លងកាត់សហរដ្ឋអាមេរិក ដោយមន្ត្រីកម្រិតខ្ពស់តៃវ៉ាន់ ក្នុងនោះរួមទាំងមេដឹកនាំផងដែរ គឺស្របតាមការអនុវត្តកន្លងមក និងស្របទាំងស្រុងជាមួយនឹងគោលនយោបាយដ៏យូរអង្វែងរបស់យើង»។

លោកស្រី Bruce បានបញ្ជាក់ថា៖ «ការឈប់សំចតឆ្លងកាត់បែបនេះ ត្រូវបានធ្វើឡើង ក្រោមការគិតគូរពីសុវត្ថិភាព ផាសុកភាព ភាពងាយស្រួល និងសេចក្តីថ្លៃថ្នូររបស់អ្នកដំណើរ»។

ក្រសួងការបរទេសចិនបានព្រមានទាំងប៉ារ៉ាហ្គាយ និងសហរដ្ឋអាមេរិកអំពីការធ្វើដំណើររបស់លោក Lai។ តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X ក្រសួងការបរទេស បានសង្កត់ធ្ងន់ថា៖ «យើងប្រឆាំងរាល់ដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិករបស់មេដឹកនាំនៃអាជ្ញាធរកោះតៃវ៉ាន់ មិនថា ក្រោមហេតុផល ឬលេសអ្វីក៏ដោយ»។

ប្រទេសចិនអះអាងថា កោះតៃវ៉ាន់ ដែលគ្រប់គ្រងខ្លួនឯងដោយលទ្ធិប្រជាធិបតេយ្យ ជាដែនដីរបស់ខ្លួន ហើយបានគំរាមក្រសោបកោះនេះដោយកម្លាំង។ សហរដ្ឋអាមេរិកទទួលស្គាល់តែទីក្រុងប៉េកាំងប៉ុណ្ណោះ តែលក់អាវុធឲ្យកោះតៃវ៉ាន់ជាធម្មតា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm