លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អរគុណរដ្ឋាភិបាលដែលបាននិងកំពុងស្នើរសុំចុះបញ្ជើសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរ

2025/07/18 11:16:13 pm        161

ភ្នំពេញ ៖  នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) បានអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ អាពាហ៍ពិពាហ៍លើកទី២ ព្រមជាមួយគណៈអធិបតី អ្នកមុខ អ្នកការ គ្រប់លំដាប់ថ្នាក់ជាច្រើនរូបទៀត ពិធីនេះប្រារព្ធធ្វើឡើងនៅ អគារមង្គលការ ដឹ ព្រីមៀសេនធ័រ សែនសុខ។

ក្នុងពិធីសម្ពោធបើកពិព័រណ៍នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចាត់ទុកព្រឹត្តិការណ៍ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នាពេលនេះ ជាព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់ ដែលរួមវិភាគទាន ដោយផ្ទាល់ដល់ការអភិរក្សផ្សព្វផ្សាយ និងលើកស្ទួយតម្លៃ នៃបេតិកភណ្ឌវប្បធម៌ជាតិឲ្យកាន់តែរីកចម្រើន ក្នុងក្របខណ្ឌនៃកិច្ចសហការល្អ រវាងស្ថាប័នរដ្ឋ និង វិស័យឯកជន ដើម្បីប្រមូលការគាំទ្រពីមហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ លោកជំទាវបណ្ឌិតបានថ្លែងបន្តថាវិស័យសម្លៀកបំពាក់ខ្មែរបុរាណ មានសន្ទុះរីកចម្រើន និងសុះសាយកាន់តែខ្លាំង ជាពិសេសអ្នកដែលកំពុងធ្វើការងារក្នុងវិស័យនេះ កាន់តែមានការប្រកួតប្រជែងច្នៃម៉ូដថ្មីៗច្រើនប្លែកៗគួរឱ្យទាក់ទាញ។  

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងនូវសំណើរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីការស្នើរសុំចុះបញ្ជើនូវសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូនីស្កូ។ លោកជំទាវបណ្ឌិត សូមអរគុណរាជរដ្ឋាភិបាល ចំពោះគំនិតផ្ដួចផ្ដើម និងការស្នើរសុំចុះបញ្ជីវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូនីស្កូ ជាពិសេសក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានរៀបចំឯកសារពាក់ព័ន្ធនឹងប្រពៃណីខ្មែរ ទៅលេខាធិការដ្ឋានគណៈកម្មាធិការយូនីស្កូ តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤មកម្លេះ ដោយបច្ចុប្បន្នក្រុមការងារ របស់ក្រសួង កំពុងត្រៀមបន្តការងារនេះ និងការចុះបញ្ជីកំពុងស្ថិតក្នុងដំណាក់កាល នៃការវាយតម្លៃផងដែរ។

លោកជំទាវបណ្ឌិតបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិមកហើយ ចាប់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តី បន្តរហូតដល់រដ្ឋាភិបាលបច្ចុប្បន្ន គឺតែងតែបាននិងកំពុងយកចិត្តទុកដាក់ ឆ្ពោះទៅការលើកស្ទួយ និងការអភិវឌ្ឍ អភិរក្សវប្បធម៌ជាតិខ្មែរ ឲ្យកាន់តែត្រចះត្រចង់ និងគង់វង្សឋិតថេរ គោលបំណងសំខាន់ ដែលរាជរដ្ឋាភិបាលស្នើសុំចុះបញ្ជីនេះ គឺដើម្បីថែរក្សាអភិរក្សប្រពៃណីជាតិខ្មែរឱ្យបានគង់វង្សឋិតឋេរ ដែលយើងមានតាំងពីយូរលង់ណាមកហើយ។ លោកជំទាវបណ្ឌិតបន្តថាបច្ចុប្បន្នប្រជាពលរដ្ឋ បានខិតខំថែរក្សាការពារ និងអនុវត្តបានយ៉ាងត្រឹមត្រូវ ដែលជាមរតកដ៏ថ្លៃថ្លា ក៏ដូចជាមានគោលបំណងបង្ហាញទៅកាន់ពិភពលោក អំពីវប្បធម៌អរិយធម៌ដ៏ចំណាស់របស់ខ្មែរយើង។ បន្ថែមពីនេះការអភិរក្សនេះ គឺត្រូវរួមបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ ក្នុងការរៀបចំមង្គលការ ភ្លេងការ និងបទចម្រៀងមង្គលការ រួមទាំងសម្លៀកបំពាក់សម្រាប់ពិធីមង្គលការ និងការតុបតែងខ្លួន និងកម្មវិធីផ្សេងៗទៀតរបស់ខ្មែរយើង ដើម្បីលើកតម្កើង និងផ្សព្វផ្សាយពីវប្បធម៌ជាតិខ្មែរ ដ៏ល្អផូផងសម្បូរបែប នឹងមានវ័យចំណាស់ជាងគេនៅ អាស៊ីអាគ្នេយ៍។

អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តការណ៍ តាំងពិព័រណ៍ អាពាហ៍ពិពាហ៍លើកទី២ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៨-២០ ខែកក្កដា ឆ្នាំ២០២៥។ អ្នកឧកញ៉ាបញ្ជាក់ថា គោលបំណងចម្បងរបស់ក្រុមហ៊ុន ដែលបង្កើតពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នេះឡើងគឺ៖ ១.ដើម្បីអោយគ្រប់ក្រុមហ៊ុន ដែលមានអាជីវកម្ម និងកម្មវិធីមង្គលការទាំងអស់ បានចូលរួមក្នុងការផ្សព្វផ្សាយ ដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួន ទាក់ទងនៅក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍នេះ។ ២.ផ្តល់ភាពងាយស្រួលចំពោះអតិថិជន កូនកំលោះ កូនក្រមុំ គូរស្វាមីភរិយាថ្មី ដែលមានគំរោងរៀបចំមង្គលការ និងបណ្តារក្រុមហ៊ុនផ្តល់សេវាកម្ម ផ្នែកអាពាហ៍ពិពាហ៍ ដើម្បីបង្កើតទំនាក់ទំនងល្អ និងផ្តល់ពត៌មានលំអិតជូនអតិថិជន។ ៣.ចូលរួមចំណែក ដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់ខ្មែរយើង ដែលមានតាំងយូរលង់ណាស់មកហើយ ដើម្បីអោយភ្ញៀវជាតិ និងអន្តរជាតិ បានជ្រួតជ្រាបពីប្រពៃណី ដ៏ល្អផូរផង់របស់ខ្មែរយើង។ នៅក្នុងឱកាសនេះ អ្នកឧកញ៉ា បានបញ្ជាក់បន្តថា អ្វីដែលប្លែកអស្ចារ្យបន្ថែមទៀតនោះគឺក្រុមហ៊ុន បានរៀបចំកម្មវិធីមង្គលការជូនគូស្រករក្រីក្រចំនួន៥គូ ដែលពុំមានលទ្ធភាពរៀបចំមង្គលការខ្លួនឯងបាន។ ដូច្នេះថ្ងៃនេះក្រុមហ៊ុនបានរៀបចំ ជូនពួកគាត់ ១គូរ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងប្រតិភូមអមដំណើរ បានចូលរួមពិធីមង្គលការ និងគួច ចំណងដៃ ដល់គូរភរិយាថ្មីនេះផងដែរ ហើយ៤គូរទៀតនិងរៀបចំនៅថ្ងៃស្អែក៕

អត្ថបទ៖ សំ ងីម​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm