ចិនបង្ហាញប្រតិកម្ម ខណៈរុស្ស៊ីលើកឡើងពីប្លុកអំណាចភូមិសាស្ត្រនយោបាយថ្មីជាមួយឥណ្ឌា

2025/07/18 11:18:10 pm        112

ប្រទេសចិនបានស្វាគមន៍សំណើរបស់រុស្ស៊ី ក្នុងការស្ដារឡើងវិញនូវប្លុកដែលមានសមាជិក ៣ភាគី ជាមួយឥណ្ឌា ដោយលើកឡើងថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាផលប្រយោជន៍របស់ប្រទេសទាំង៣ ហើយនឹងរួមចំណែកដល់សន្តិភាព និងសន្តិសុខ ដោយធ្វើឲ្យការរំពឹងទុកមានកាន់តែខ្ពស់ ក្នុងការនាំឲ្យមានរូបរាងនូវសម្ព័ន្ធភាពមួយដែលអាចទប់ទល់នឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។

គួររំលឹកថា ប្រទេសធំជាងគេបំផុតទាំង៣ នៅលើដែនដីរួមបញ្ចូលគ្នាអាស៊ីអឺរ៉ុប បានរំលេចជាលើកដំបូងនូវគំនិតប្លុកកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយក្រោយមកភាគីទាំង៣ បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាច្រើនដង។ ប៉ុន្តែគំនិតផ្តួចផ្តើមនេះបានជាប់គាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែភាពតានតឹង រវាងចិន និងឥណ្ឌា ជុំវិញបញ្ហាព្រំដែនរបស់ប្រទេសទាំង២។

ការរស់ឡើងវិញនៃប្លុករុស្ស៊ី ឥណ្ឌា ចិន ឬ RIC អាចបង្កបញ្ហាប្រឈមដល់សហរដ្ឋអាមេរិក ប្រសិនបើវានាំឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែស្និទ្ធបន្ថែមទៀត ដោយប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំង៣ លើបញ្ហាការទូត សេដ្ឋកិច្ច និងសន្តិសុខ។

សំណើ ដើម្បីឲ្យមានកិច្ចសហប្រតិបត្តិការដ៏ធំ ៣ភាគីនេះ កើតឡើងនៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump កំពុងផ្សព្វផ្សាយរបៀបវារៈ «America First» (អាមេរិកទី១) ក្នុងនោះរួមទាំងការដំឡើងពន្ធខ្ពស់ខ្លាំង ដែលបានធ្វើឲ្យប្រទេសមួយចំនួនមានជំហរមិនច្បាស់លាស់ជាមួយសហរដ្ឋអាមេរិក។

អំឡុងពេលឆ្លើយតបទៅនឹងសំណួរ អំពីការពិភាក្សារបស់រុស្ស៊ី ដើម្បីស្ដារប្លុក RIC អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ថា កិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសជិតខាង នឹងមានប្រយោជន៍សម្រាប់ប្រទេសទាំងអស់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm