ទីភ្នាក់ងារសារព័ត៌មាន Wafa បានរាយការណ៍ថា អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែល បានលួច និងសម្លាប់សត្វចៀមរាប់សិបក្បាលដែលជារបស់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ជ្រលងភ្នំហ្ស៊កដានីភាគខាងជើងតំបន់កាន់កាប់ West Bank។

លោក Mahdi Daraghmeh ប្រធានក្រុមប្រឹក្សាភូមិ al-Malih បានប្រាប់សារព័ត៌មាន Wafa ថា អ្នកតាំងលំនៅអ៊ីស្រាអែល បានលួចយកសត្វចៀមរាប់សិបក្បាល ជារបស់គ្រួសារជាច្រើននៅក្នុងសហគមន៍ប៉ាឡេស្ទីន នៅភាគខាងជើងជ្រលងភ្នំហ្ស៊កដានី មុនពេលសម្លាប់ពួកវា ១១៧ក្បាល។
លោក Daraghmeh និយាយថា អ្នកតាំងលំនៅប្រដាប់អាវុធ ក៏បានវាយប្រហារលើជំរំតង់របស់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ និងបានវាយប្រហារអ្នកកាន់កាប់នៅទីនោះ។
