គេហទំព័រ Axios៖ លោក Trump ទាមទារឲ្យពន្យល់អំពីការវាយប្រហាររបស់អ៊ីស្រាអែលលើព្រះវិហារ នៅហ្កាហ្សា

2025/07/18 11:33:41 pm        100

លោក Barak Ravid អ្នកសារព័ត៌មាននៃគេហទំព័រ Axios បាននិយាយដោយដកស្រង់សម្តីមន្ត្រីអាមេ     រិកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានស្នើឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រា   អែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ពន្យល់ពីឧប្បត្តិហេតុនៃការបាញ់ផ្លោងទៅលើព្រះវិហារ Holy Family Church នៅតំបន់ហ្កាហ្សាស្ទ្រីប។

អ្នកកាសែតរូបនេះ បានសរសេរនៅលើបណ្តាញសង្គម X ថា៖«មន្ត្រីអាមេរិកម្នាក់ បានប្រាប់ខ្ញុំថា លោក ត្រាំ មានការខកចិត្ត នៅពេលដែលលោកបានឮអំពីការវាយប្រហារលើព្រះវិហារ បានសួរក្រុមរបស់លោក ថាហេតុអ្វីបានជាអ៊ីស្រាអែល វាយប្រហារ ហើយចង់ឲ្យលោក ណេតាន់យ៉ាហ៊ូ ឆ្លើយតបតាមទូរស័ព្ទ     ភ្លាមៗ»។

មន្ត្រីនោះ បាននិយាយថា៖«នៅពេលនិយាយតាមទូរស័ព្ទនោះ លោក ត្រាំ បានស្នើឲ្យលោក ណេតាន់យ៉ាហ៊ូ បញ្ជាក់ឲ្យច្បាស់។ នៅពេលដែលលោក ណេតាន់យ៉ាហ៊ូ បាននិយាយថា វាគឺជាកំហុសមួយ លោក ត្រាំ បានទាមទារលោកចេញសេចក្តីថ្លែងការណ៍មួយអំពីការវាយប្រហារនោះ។ បន្តិចក្រោយមក លោក ណេតាន់យ៉ាហ៊ូ បានធ្វើសេចក្តីថ្លែងការណ៍»។

នាពេលមុននេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថា៖«បំណែកពីគ្រាប់ផ្លោងដែលបានបាញ់ក្នុងអំឡុងពេលសកម្មភាពប្រតិបត្តិការ នៅក្នុងតំបន់ បានត្រូវចំព្រះវិហារនោះ ដោយចៃដន្យ។ មូលហេតុនៃឧប្បត្តិហេតុនេះ កំពុងត្រូវបានត្រួតពិនិត្យ»។ លោក ណេតាន់យ៉ាហ៊ូ បានសម្តែងការសោក   ស្តាយចំពោះឧប្បត្តិហេតុនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm