សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការវិសោធនកម្មច្បាប់​កាតព្វកិច្ចយោធា​គឺ​ដើម្បី​កែ​សម្រួល​ឱ្យ​ស្រប​ទៅ​នឹង​ស្ថានភាពបច្ចុប្បន្ន

2025/07/18 04:51:41 pm        981

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១៦ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅ​វិមាន​សន្តិភាព សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធា ដើម្បីកែ​សម្រួល​ឱ្យ​ស្រប​ទៅ​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន និងកែសម្រួលបទដ្ឋានគតិយុត្តិផ្សេងៗលើអនុក្រឹត្យ និងព្រះរាជ​ក្រឹត្យ​ដែល​ពាក់​ព័ន្ធ​ជា​ដើម​។

សម្ដេចធិបតីបានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះ មានចំណុចមួយ គឺការ​បង្កើន​កាតព្វកិច្ច​យោធា​ពី​១៨ ខែទៅ២៤ខែ បូកនឹងការត្រៀមកម្លាំងកងទ័ពបម្រុង ក្រោយពីបញ្ចប់បេសកកម្ម និង​កាតព្វ​កិច្ច​យោធា២៤ខែនឹងត្រូវបំពេញការងារអ្វីជាបន្ត និង​ច្បាប់​កាតព្វ​កិច្ច​យោធា​នេះ​នឹង​ចាប់​អនុវ​ត្ត​នៅ​ឆ្នាំ២០២៦។

សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា ច្បាប់កាតព្វកិច្ចយោធានេះបានតាក់តែងឡើងតាំងពីឆ្នាំ ២០០៦ ប៉ុន្ដែ​មិន​ទាន់បានកែសម្រួលឱ្យបានល្អ។ ច្បាប់​នេះក៏បើក​ច្រក​គោល​ដៅ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​កាតព្វ​កិច្ច​ហើយ​ការ​អនុវ​ត្ត​ត្រូវ​ការ​ចំនួនក​ង​ទ័ព​ប៉ុន្មាន​អាស្រ័យ​ទៅ​លើ​តម្រូវ​ការ​ជាក់​ស្ដែង​តាម​ស្ថាន​ភាព និងលទ្ធភាពនៃថវិកាជាតិ។

សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា ច្បាប់​នេះ​នៅ​ពេល​អនុវត្ត​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ក្នុង​ការ​បំពេញ​សាច់​ដុំ ក្នុងរយៈពេលខ្លីតែសំខាន់ការបណ្ដុះបណ្ដាលដល់កងទ័ព។ ក្នុងការរៀប​ចំ​បំពេញ​កាតព្វ​កិច្ច​នេះសម្ដេចធិបតី​ស្នើឱ្យក្រសួងការពារជាតិគិតគូរ នៅពេលចាត់តាំង​អនុវត្ត​ដាច់​ដោយ​ឡែក​ នៅពេលបញ្ចប់កាតព្វកិច្ច និងបេសកកម្ម​ពិនិត្យ​មើល​នូវ​ការ​បន្សំ​នឹង​បន្ស៊ី​នៃ​ការ​ហ្វឹក​ហ្វឺន​ដើម្បី​ត្រៀម​ធ្វើសមាហរណកម្មកងទ័ពទាំងវិន័យសីលធម៌ និង​ជំនាញ​ដោយ​សារ​កង​ទ័ព​មាន​ជំនាញ និងសមត្ថភាពខុសៗគ្នាជាពិសេសកងទ័ពកាតព្វកិច្ច និងកងទ័ពអាជីព។

សម្ដេច​ធិបតី​ក៏បានដាក់ចេញនូវវិធានការដើម្បីការពារជាតិ ចំពោះមុខ និងការកែទម្រង់​កង​ទ័ព​នៅ​ពេល​ក្រោយ​។ ក្នុងឱកាសនោះ​សម្ដេច​នាយករដ្ឋ​មន្រ្ដី​ក៏​បាន​ណែនាំ​ឱ្យ​មាន​ការ​កែ​សម្រួល​ច្បាប់​សោធន​និវត្តន៍​បើក​ផ្លូវឱ្យថែរក្សាកងទ័ពអាជីពដែលមានស្រាប់ មានបទពិសោធន៍ និង​ឆន្ទៈ​ដើម្បី​បើក​ច្រក​នៅ​ពេល​មាន​បញ្ហា​ប្រឈម។ ជាមួយគ្នានេះដែរក៏ត្រូវរៀបចំនូវយន្តការបង្កើនតួនាទី និង​លទ្ធ​ភាព​របស់សួងការពារជាតិ និងកងទ័ពដើម្បីធានាម្ចាស់ការដោយខ្លួនឯង និងឱ្យចំគោលដៅ៕

អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
2026/06/13 05:21:29 pm        1
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
2026/06/13 04:55:05 pm        1
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
2026/06/13 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am