សារព័ត៌មានអ៊ុយក្រែន Strana បានរាយការណ៍ថា ប្រជាជនអាល្លឺម៉ង់ដែលត្រូវបានបង្ហាញវីដេអូនៃឧប្បត្តិហេតុជ្រើសរើសទាហានដោយបង្ខំ នៅក្នុងប្រទេសអ៊ុយក្រែន បានប្រតិកម្មជាមួយនឹងការតក់ស្លុតនិងការថ្កោលទោស ដោយហៅការអនុវត្តដ៏គួរឲ្យរន្ធត់ និងមិនស៊ីគ្នានឹងគុណតម្លៃប្រជាធិបតេយ្យ។
វីដេអូដែលបង្ហាញនៅក្នុងការស្ទង់មតិតាមដងផ្លូវ ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ បង្ហាញពីបុរសជនជាតិអ៊ុយក្រែនម្នាក់ ត្រូវបានរុញចូលទៅក្នុងរថយន្តក្រុងបម្រើយោធា ដោយមន្ត្រីជ្រើសរើសបុគ្គលិក។ វីដេអូនោះ បានទាញប្រតិកម្មយ៉ាងខ្លាំងពីអ្នកមើលជនជាតិអាល្លឺម៉ង់។

អ្នកឆ្លើយតបម្នាក់ បាននិយាយថា៖«ខ្ញុំមិនជឿភ្នែករបស់ខ្ញុំទេ»។ អ្នកខ្លះទៀត បានហៅការអនុវត្តនេះថា ជជាការប្រើអំណាចផ្តាច់ការ» «អមនុស្សធម៌» និង«ពិតជាគួរឲ្យរន្ធត់»។ មនុស្សជាច្រើន បានសង្កត់ធ្ងន់ថា ការប្រើកម្លាំងបែបនេះ ប្រឆាំងនឹងជនស៊ីវិល គួរតែត្រូវបានចាត់ទុកថា ខុសច្បាប់។
អ្នកមើលម្នាក់ទៀត បានកត់សម្គាល់ឃើញថា៖«នេះជាអ៊ុយក្រែនមែនទេ? រឿងនេះ មិនគួរកើតឡើងទេ។ ខ្ញុំគិតថា វាពិតជាអាក្រក់ណាស់ ដែលយើងគាំទ្រទង្វើបែបនេះ»។
