វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី

2025/07/19 02:58:19 am        120


វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី១៨ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់មួយ ដើម្បីទប់ទល់ទណ្ឌកម្មរបស់លោកខាងលិច និងសម្របខ្លួនជាមួយចំណាត់ការទាំងនោះ បន្ទាប់ពីសហភាពអឺរ៉ុប (EU) បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី១៨ ប្រឆាំងនឹងទីក្រុងមូស្គូ ក្នុងនោះរួមទាំងវិធានការសំដៅលើឧស្សាហកម្មប្រេងរបស់ខ្លួនផងដែរ។

ក្រុមអ្នកការទូត បានប្រាប់សារព័ត៌មាន Reuters ថា កញ្ចប់ទណ្ឌកម្មនេះ មានគោលបំណងកំណត់តម្លៃរបស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 សម្រាប់ការទិញប្រេងឆៅរបស់រុស្ស៊ី ឲ្យមកនៅត្រឹម ៤៧,៦ដុល្លារ ក្នុងមួយបារ៉ែល។

នៅពេលត្រូវបានសួរ អំពីវិធានការថ្មីរបស់ EU អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពណ៌នាថា ជាការធ្វើតែភាគីម្ខាង និងខុសច្បាប់ ដោយនិយាយថា វិធានការស្របតាមអ្វីដែលលោកចាត់ទុកថា «ជំហរប្រឆាំងរុស្ស៊ីជាប់លាប់» របស់អឺរ៉ុប។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពិតណាស់ យើងបានបង្កើតនូវអភ័យឯកសិទ្ធិជាក់លាក់មួយរួចហើយ ដើម្បីទប់ទល់នឹងទណ្ឌកម្មនេះ ពោលគឺយើងបានសម្របខ្លួនទៅនឹងជីវិតក្រោមការដាក់ទណ្ឌកម្ម»។

លោកបានបញ្ជាក់ថា៖ «ពិតណាស់ យើងនឹងត្រូវវិភាគកញ្ចប់ទណ្ឌកម្មថ្មីនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់របស់វា។ ប៉ុន្តែលើសពីនេះទៀត កញ្ចប់ទណ្ឌកម្មថ្មីនីមួយៗ នាំមកនូវផលអវិជ្ជមាន សម្រាប់ប្រទេសដែលគាំទ្រវា។ នេះគឺជាអាវុធមុខ ២»៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm