អ្នកសារព័ត៌មាន​ជនជាតិ​ហៃ​ទី​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​ជន​អន្ធពាល​នៅ​ជិត​រដ្ឋធានី​ Port-au-Prince

2022/01/08 07:05:46 pm        453

​ហៃ​ទី៖ នគរបាល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អ្នកសារព័ត៌មាន​ជនជាតិ​ហៃ​ទី​ ២​នាក់ត្រូវ​បាន​សម្លាប់​ដោយ​សមាជិក​ក្រុម​ជន​អន្ធពាល ខណៈ​ពេល​ដែល​កំពុង​រា​យ​ការណ៍នៅ​ជិត​រដ្ឋធានី​ព័រ​អូ​ប្រាំង ​(Port-au-Prince) ដែល​ការ​កើន​ឡើង​អំពើ​ហិង្សា​នៅតែ​បន្ត​រង្គោះ​រង្គើ​នៅ​ប្រទេស​មួយ​នេះ​។ នាយក​របស់​អ្នក​សារព័ត៌មាន​ម្នាក់ និង​របាយការណ៍ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​និយាយ​ថា បុរស​ទាំងពីរ​នាក់​នេះត្រូវ​បាន​បាញ់​បន្ទាប់​មក​ដុត​ទាំង​រស់ ប៉ុន្តែ​នគរបាល​នៅ​ប្រទេស​ហៃ​ទីមិនបានបញ្ជាក់​ពី​រឿងនេះ​នោះទេ​។

​សេចក្តីថ្លែងការណ៍​រប​ស់​នគរបាល​បាន​និយាយថា សាកសព​រងគ្រោះ​ដោយគ្រាប់​កាំភ្លើង​។ ប្រព័ន្ធ​ផ្សព្វផ្សាយបាន​និយាយថា អ្នក​សារព័ត៌មាន​លោក John Wesley Amady ត្រូវបាន​សម្លាប់​ដោយ​ក្រុម​ចោរព្រៃ​ប្រដាប់អាវុធកាលពីថ្ងៃ​ព្រហស្បតិ៍​ ខណៈដែល​លោកកំពុងរាយការណ៍​អំពី​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់​ដែលមាន​ក្រុម​ជន​អន្ធពាល។​ ​សេចក្តីរាយការណ៍​ដំបូង​និយាយថា អ្នកសារព័ត៌មាន​ ៣​នាក់​បាន​ទៅកន្លែងកើតហេតុ ហើយ​ ២​នាក់​ត្រូវបាន​សម្លាប់ ចំណែក​អ្នក​ទី​៣ ​បាន​រត់គេចខ្លួន។ នៅ​ទីក្រុង​ញូវយ៉ក អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិលោក Stephane Dujarric បាន​និយាយថា ពួកគេ​ត្រូវបាន​សម្លាប់​ដោយ​គ្មាន​ទោស សម្រាប់​សកម្មភាព​គ្រាន់តែ​ព្យាយាមបង្ហាញពីការពិត​។ នាយករដ្ឋមន្ត្រី​​ហៃ​ទីលោក Ariel Henry បាន​ប្តេជ្ញា​បង្ក្រាបក្រុម​ជន​អន្ធពាល ដែល​អាជ្ញាធរ​ត្រូវ​បានដាក់​កំហុសចំពោះ​ការ​រាល​ដាល​នៃ​ការចាប់​ជំរិត និង​សម្រាប់​ការបិទ​ស្ថានីយ​ចែកចាយ​ហ្គាស ក្នុង​សកម្មភាព​ដែល​បណ្តាលឱ្យមានការខ្វះខាត​ប្រេងឥន្ធនៈ​ធ្ងន់ធ្ងរកាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ខណៈ​សហរដ្ឋអាមេរិក និង​​កាណាដាបានជំរុញឲ្យ​ពលរដ្ឋ​របស់ខ្លួន​​ចាក​ចេញពី​ប្រទេស​ហៃ​ទី​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm