មន្ត្រីមកពីប្រទេសទាំងបីបាននិយាយថា ប្រទេសអែលសាល់វ៉ាឌ័រ បានបញ្ជូនពលរដ្ឋវេណេស៊ុយអេឡាដែលត្រូវបានឃុំខ្លួនត្រឡប់ទៅប្រទេសវិញ ជាការដោះដូរអ្នកទោសសម្រាប់ពលរដ្ឋអាមេរិកដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសវេណេស៊ុយអេឡា។

នៅក្នុងការបង្ហោះនៅលើបណ្តាញ X ប្រធានាធិបតី អែល សាល់វ៉ាឌ័រ លោក Nayib Bukele បាននិយាយថា អ្នកដែលត្រូវបានដោះលែងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កំពុងធ្វើដំណើរទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រជាកន្លែងដែលពួកគេនឹងបន្តការធ្វើដំណើរទៅប្រទេសវិញ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ពីការដោះលែងជនជាតិអាមេរិកចំនួន១០នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ លោកបានអរគុណ លោក Bukele សម្រាប់ជំនួយរបស់លោកក្នុងការទទួលបានកិច្ចព្រមព្រៀងនេះ។

រដ្ឋាភិបាលប្រទេសវេណេស៊ុយអេឡាបានបញ្ជាក់ថា ពលរដ្ឋវេណេស៊ុយអេឡាចំនួន ២៥២នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអែលសាល់វ៉ាឌ័រ ត្រូវបានដោះលែង។