នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើកកម្ពុជា និងឧត្តមសេនីយ៍ឯក រ៉យ ហ្កាលីដូ (Roy M. Galido) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ ស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្រ្គោះគ្រោះមហន្តរាយ ដែលកងទ័ពកម្ពុជា និងហ្វីលីពីន បានធ្វើរួមគ្នាអស់រយៈពេល២សប្តាហ៍ នៅភ្នំម្រះព្រៅ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ៕