ការខូចខាតនៅកូរ៉េខាងត្បូង កើនឡើង ខណៈភ្លៀងធ្លាក់ខ្លាំង ចូលដល់ថ្ងៃទី៤

2025/07/19 08:11:46 pm        483

អាជ្ញាធរបានប្រាប់ឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង ដែលបានកើតមានពាសពេញប្រទេសកូរ៉េខាងត្បូងរយៈពេល ៤ថ្ងៃហើយ ដល់ថ្ងៃសៅរ៍ (ទី១៩ ខែកក្កដា) នេះ ធ្វើឲ្យមនុស្សជិត ៣.០០០នាក់ មិនអាចវិលត្រលប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបាន ខណៈដែលបសុសត្វត្រូវបានលិចរហូតដល់កនៅក្នុងទឹកដែលកំពុងឡើងខ្លាំងទៅៗ ស្របពេលដែលចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៤នាក់ ហើយ ២នាក់ទៀតកំពុងបាត់ខ្លួន។

មន្ត្រីឧតុនិយមបានប្រាប់ថា ភ្លៀងនឹងបន្តមានរហូតដល់ថ្ងៃទី២១ ខែកក្កដា នៅតាមតំបន់មួយចំនួន ខណៈបានជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យពីការមានបំណាក់ដី និងទឹកជំនន់ ដោយចេញការព្រមាននៅទូទាំងតំបន់ភាគច្រើននៃប្រទេស។

ចំណែកក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី១៩ ខែកក្កដានេះ មនុស្សចំនួន ២.៨១៦នាក់ នៅតែស្នាក់នៅក្រៅផ្ទះសម្បែងរបស់ពួកគេនៅឡើយ ដោយពួកគេជាផ្នែកនៃចំនួនសរុបជាង ៧.០០០នាក់ ដែលត្រូវបានជម្លៀស ក្នុងអំឡុងថ្ងៃភ្លៀងធ្លាក់ខ្លាំងមុននេះ ដែលក្នុងនោះមនុស្ស ៤នាក់ស្លាប់ និង ២នាក់កំពុងបាត់ខ្លួន។

ក្រសួងបានបន្ថែមថា ភ្លៀងធ្លាក់ តាំងពីថ្ងៃទី១៦ ខែកក្កដា បានឈានដល់កំណត់ត្រាលើសពីកម្រិត ៥០០មីលីម៉ែត្រ នៅទីក្រុង Seosan ក្នុងខេត្ត South Chungcheong ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល។

កន្លែងផ្សេងទៀតក្នុងខេត្តនេះ សត្វគោកំពុងប្រឹងអើតក្បាលឲ្យផុតពីទឹក បន្ទាប់ពីរោង និងក្រោលត្រូវបានជន់លិច។ ក្រសួងបានបញ្ជាក់ថា ការខូចខាតដោយទឹកជំនន់ មានសំណង់ជាង ៦៤១អគារ ផ្លូវ ៣៨៨ខ្សែ និងកសិដ្ឋាន ៥៩កន្លែង៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm