អូស្ត្រាលីប្រគល់រថក្រោះ Abrams ទៅឲ្យអ៊ុយក្រែន ដើម្បីទប់ទល់សង្រ្គាមជាមួយរុស្ស៊ី

2025/07/19 09:46:03 pm        309

រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃសៅរ៍ (ទី១៩ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានប្រគល់រថក្រោះ M1A1 Abrams ទៅឲ្យអ៊ុយក្រែន ដែលជាផ្នែកនៃកញ្ចប់ជំនួយចំនួន ២៤៥លានដុល្លារអូស្ត្រាលី (១៦០លានដុល្លារ) ដើម្បីជួយទីក្រុងគីវការពារខ្លួនទប់ទល់នឹងរុស្ស៊ី នៅក្នុងសង្គ្រាមដែលកំពុងបន្តមាន។

អូស្ត្រាលីដែលជាប្រទេសមួយ ក្នុងចំណោមអ្នកបរិច្ចាគដ៏ធំបំផុតមិនមែនសមាជិករបស់អង្គការណាតូ (NATO) សម្រាប់អ៊ុយក្រែន បាននិងកំពុងផ្គត់ផ្គង់ជំនួយ គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍នានា ចាប់តាំងពីទីក្រុងមូស្គូបានលុកលុយប្រទេសជិតខាងរបស់ខ្លួន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បាននិយាយថា អ៊ុយក្រែនបានទទួលបានរថក្រោះជាច្រើនគ្រឿង ក្នុងចំណោមចំនួន ៤៩គ្រឿងដែលអូស្ត្រាលីផ្ដល់ឲ្យ ដោយចំនួននៅសល់នឹងត្រូវបានបញ្ជូនទៅ ក្នុងប៉ុន្មានខែខាងមុខនេះ។

លោក Marles បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រថក្រោះ M1A1 Abrams នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឲ្យអ៊ុយក្រែនបន្តប្រយុទ្ធប្រឆាំងនឹងការឈ្លានពានខុសច្បាប់ និងអសីលធម៌របស់រុស្ស៊ី»។

រដ្ឋាភិបាលបានបញ្ជាក់ថា រថក្រោះទាំងនេះបានក្លាយជាផ្នែកនៃជំនួយគិតជាទឹកប្រាក់ចំនួន ១,៥ពាន់លានដុល្លារអូស្ត្រាលី ដែលទីក្រុងកង់បេរ៉ាបានផ្តល់ឲ្យអ៊ុយក្រែន អំឡុងពេលមានជម្លោះនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        31
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        66
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm