អតីតប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានចោទប្រកាន់ជាថ្មី ខណៈការស៊ើបអង្កេត លើការចេញច្បាប់អាជ្ញាសឹកនៅតែបន្តមាន

2025/07/19 11:18:36 pm        312

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានចោទប្រកាន់ផ្លូវការ ពីបទចោទបន្ថែម នៅថ្ងៃសៅរ៍ (ទី១៩ ខែកក្កដា) នេះ ខណៈដែលរដ្ឋអាជ្ញាពិសេសបន្តស៊ើបអង្កេតរូបលោក ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក កាលពីខែធ្នូឆ្នាំមុន។

ការិយាល័យរបស់រដ្ឋអាជ្ញា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ការចោទប្រកាន់ថ្មីនេះ រួមមានការរារាំងការអនុវត្តសិទ្ធិរបស់អ្នកដទៃ ដោយការរំលោភសិទ្ធិអំណាច បញ្ជាឲ្យលុបកំណត់ត្រា និងការរារាំងការអនុវត្តដីកាចាប់ខ្លួន។

គួរបញ្ជាក់ថា លោក Yoon ត្រូវបានកាត់ទោស ជុំវិញការចោទប្រកាន់ពីបទបះបោរ ដែលត្រូវផ្តន្ទាទោសប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិត ដោយប្រឈមនឹងការចោទប្រកាន់បន្ថែម ចាប់តាំងពីរដ្ឋអាជ្ញាពិសេស ត្រូវបានតែងតាំង កាលពីខែមិថុនា ដើម្បីទទួលខុសត្រូវលើសំណុំរឿងប្រឆាំងនឹងរូបលោក។

អតីតមេដឹកនាំរបស់កូរ៉េខាងត្បូងរូបនេះ បានបដិសេធមិនបានធ្វើអ្វីខុសទាំងអស់។ មេធាវីរបស់លោក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងបទចោទថ្មីនេះ។

អតីតមេដឹកនាំដែលត្រូវបានចោទប្រកាន់ និងទម្លាក់ចេញពីតំណែង ត្រូវបានចាប់ដាក់ពន្ធនាគារ នៅមជ្ឈមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូល តាំងពីដើមខែកក្កដា ហើយតុលាការនៅដើមសប្តាហ៍នេះ បានច្រានចោលសំណើសុំដោះលែងឲ្យនៅក្រៅឃុំ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm