លោក Trump៖ BRICS នឹងមិនមានអាយុកាលយូរអង្វែងទេ បើត្រូវបានបង្កើតឡើង ដើម្បីបង្កឥទ្ធិពល

2025/07/19 11:25:35 pm        329

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ (ទី១៨ ខែកក្កដា) បានរំលឹកឡើងវិញជាថ្មីម្តងទៀតនូវការគំរាមកំហែងរបស់លោក ក្នុងការដាក់អត្រាពន្ធ ១០ភាគរយលើការនាំចូលពីសមាជិកនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ BRICS ហើយបាននិយាយថា ក្រុមនេះនឹងដួលរលំយ៉ាងឆាប់រហ័ស ប្រសិនបើប្លុកនេះត្រូវបានបង្កើតឡើង ដើម្បីបង្កឥទ្ធិពលនោះ។

ដោយមិនបានបញ្ចេញឈ្មោះបណ្ដាប្រទេសទាំងនោះចំៗ លោក Trump បាននិយាយថា៖ «នៅពេលដែលខ្ញុំបានឮអំពីក្រុមនេះ មកពីប្លុក BRICS ដោយមានប្រទេសចំនួន ៦ ជាមូលដ្ឋាន ខ្ញុំបានឆ្លើយតបចំពោះប្រទេសទាំងនោះយ៉ាងខ្លាំងក្លា ហើយប្រសិនបើពួកគេពិតជាបង្កើតឡើង ដើម្បីបង្កឥទ្ធិពលនោះ ប្លុកនេះនឹងបញ្ចប់ទៅវិញយ៉ាងឆាប់រហ័ស។ យើងមិនអាចឲ្យអ្នកណាម្នាក់លេងហ្គេមជាមួយយើងបានទេ»។

ជាមួយគ្នានេះ លោក Trump ក៏បានលើកឡើងផងដែរថា លោកបានប្តេជ្ញារក្សាស្ថានភាពសកលរបស់ប្រាក់ដុល្លារ ក្នុងនាមជារូបិយប័ណ្ណបម្រុង និងបានសន្យាថា នឹងមិនអនុញ្ញាតឲ្យមានការបង្កើតរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល នៅអាមេរិកឡើយ។ មេដឹកនាំអាមេរិកបានប្រកាសពន្ធថ្មី កាលពីថ្ងៃទី៦ ខែកក្កដា ដោយបញ្ជាក់ថា វិធានការនេះនឹងអនុវត្តចំពោះប្រទេសណាមួយ ដែលសម្របខ្លួនជាមួយនឹងអ្វីដែលលោកហៅថា «គោលនយោបាយប្រឆាំងអាមេរិក» របស់ក្រុម BRICS ។

ដោយវេទិកានានា ដូចជាវេទិកានៃបណ្ដាប្រទេសមានឧស្សាហកម្មឈានមុខគេនៃប្លុក G7 និង G20 ជាដើម ជួបនឹងភាពតានតឹងដោយសារការខ្វែងគំនិតគ្នា និងការរំខានពីគោលនយោបាយ «America First» (អាមេរិកទី១) របស់ប្រធានាធិបតីអាមេរិក ក្រុមប្រទេស BRICS កំពុងបង្ហាញខ្លួនឯងថា ជាទីកន្លែងដ៏មានសុវត្ថិភាព សម្រាប់ការទូតពហុភាគី។

ចាប់តាំងពីចេញការគំរាមកំហែង លោក Trump បានអះអាងម្តងហើយម្តងទៀតដោយគ្មានភស្តុតាងថា ក្រុមនេះត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យប៉ះពាល់ដល់សហរដ្ឋអាមេរិក និងតួនាទីរបស់ប្រាក់ដុល្លារដែលជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក។ បណ្ដាមេដឹកនាំ BRICS បានច្រានចោលការអះអាង ដែលថា ក្រុមនេះ កំពុងប្រឆាំងអាមេរិក៕



អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm