ប្រមុខ​ការទូត​កម្ពុជា​​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​សម្ដេច​តេជោ ហ៊ុន សែន មិន​មែន​ជា​ការ​ទទួល​ស្គាល់​របប​សឹក​នោះ​ឡើយ

2022/01/08 12:38:17 pm        551

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ​ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់​ថា ដំណើរ​ទស្សន​កិច្ច​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា មិន​មែន​ជា​ការ​ទទួល​ស្គាល់​របប​យោធា​ដែល​កំពុង​គ្រប់​គ្រង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ឡើយ។

ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ការ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ។

ប្រមុខ​ការទូត​កម្ពុជា បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ការ​ផ្លាស់​ប្ដូរ​របប​គ្រប់​គ្រង​ប្រទេស​កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​មុន​មក ប្រទេស​ជាច្រើន​នៅ​តែ​រក្សា​ស្ថានទូត និង​ស្ថាន​តំណាង​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដដែល ដើម្បី​បន្ត​រក្សា​ទំនាក់​ទំនង និង​ធ្វើការ​ងារ​នៅ​ទីនោះ។

ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់​បន្ថែម​ថា ដូច្នេះ ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ហ៊ុន សែន ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ មិន​មែន​ជា​ការបង្ហាញ​ការ​គាំ​ទ្រ​របប​គ្រប់​គ្រង​ប្រទេស​មីយ៉ាន់ម៉ា​នា​ពេល​បច្ចុប្បន្ន​នោះ​ឡើយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ​ បាន​បញ្ជាក់​បែប​នេះ​ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះ​គន់​មួយ​ចំនួន ដែល​លើក​ឡើង​ថា ទស្សនកិច្ច​របស់​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា គឺ​ជា​ការបង្ហាញ​ការ​គាំ​ទ្រ​ដល់​របប​សឹក​មីយ៉ាន់ម៉ា។

ក្រុម​យោធា​មីយ៉ាន់ម៉ា បាន​គ្រប់​គ្រង​ប្រទេស​មួយ​នេះ​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​មុន ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm