កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា

2025/07/20 12:18:56 am        472

នៅថ្ងៃសៅរ៍ (ទី១៩ ខែកក្កដា) នេះ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមឧទ្ទាម M23 បានចុះហត្ថលេខា នៅប្រទេសកាតា លើសេចក្តីប្រកាស អំពីគោលការណ៍ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា នៅភាគខាងកើតកុងហ្គោ។ សេចក្តីប្រកាសត្រូវបានចុះហត្ថលេខា រវាងតំណាងនៃភាគីទាំង ២ នៅទីក្រុងដូហា។

ក្រុមប្រដាប់អាវុធ M23 ដែលបានដណ្ដើមកាន់កាប់ដែនដីសម្បូរដោយធនធានរ៉ែយ៉ាងច្រើន នៅភាគខាងកើតកុងហ្គោ អំឡុងការវាយលុកយ៉ាងលឿនរហ័សដូចផ្លេកបន្ទោរ កាលពីខែមករា និងកុម្ភៈ បានទទូចស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់ជាមួយទីក្រុង Kinshasa បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសរ៉្វាន់ដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីខែមុន។

គួរបញ្ជាក់ថា ភាគខាងកើតនៃប្រទេសកុងហ្គោ បានជួបប្រទះនឹងជម្លោះរ៉ាំរ៉ៃអស់រយៈពេលជាង ៣ទស្សវត្សរ៍មកហើយ ដោយបានបង្កជាវិបត្តិមនុស្សធម៌ និងបង្ខំឲ្យមនុស្សរាប់សែននាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ អំឡុងការវាយលុករបស់ក្រុម M23 កាលពីដើមឆ្នាំនេះ ជាពេលដែលឃើញក្រុមឧទ្ទាមមួយនេះដណ្តើមកាន់កាប់រដ្ឋធានីរបស់ខេត្តសំខាន់ៗចំនួន ២ គឺទីក្រុង Goma និង Bukavu។

សមរភូមិជួរមុខចាប់ផ្ដើមមានស្ថិរភាព តាំងពីខែកុម្ភៈមក ប៉ុន្តែការប្រយុទ្ធគ្នាតែងតែកើតឡើងជាញឹកញាប់ រវាងក្រុម M23 និងកងជីវពលគាំទ្ររដ្ឋាភិបាលជាច្រើន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm