ឯកឧត្តម គីម រិទ្ធី ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ ៣០០នាក់ នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា

2025/07/20 08:18:13 pm        233

ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញការអប់រំនៅក្នុងខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ ៣០០នាក់ នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលបានរួមចំណែកធ្វើឱ្យបរិយាកាសកាន់តែមានភាពស្និទ្ធស្នាល និងបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តចំពោះវិស័យអប់រំ។

បន្ទាប់ពីលោកនាយកប្រតិបត្តិវិទ្យាស្ថានបានធ្វើបទបង្ហាញស្វាគមន៍ និងរាយការណ៍ពីប្រវត្តិ ក៏ដូចជាវឌ្ឍនភាពរបស់វិទ្យាស្ថានរួចមក ឯកឧត្តម គីម រិទ្ធី បានកោតសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលបាននិងកំពុងបង្រៀន និងសិក្សានៅវិទ្យាស្ថាននេះ។ ឯកឧត្តមបន្តថា ការសិក្សាគួរតែផ្ដោតលើមុខវិជ្ជាដែលខ្លួនពេញចិត្ត និងបានជ្រើសរើស។

ជាមួយនេះ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា ដែលមានមហាវិទ្យាល័យចំនួន ៥ បានបើកដំណើរការអស់រយៈពេល ៦ ឆ្នាំមកហើយ ដែលឯកឧត្តមអភិបាលខេត្តបានចាត់ទុកថា វាជាសំណាងមួយសម្រាប់ខេត្តព្រះវិហារដែលមានវិទ្យាស្ថានបែបនេះ ដែលអាចជួយសម្រួលដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាប្អូនៗដែលពុំបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យអាចបន្តការសិក្សាបាន។ ម្យ៉ាងវិញទៀត ការសិក្សានៅវិទ្យាស្ថានក្នុងខេត្តក៏បានកាត់បន្ថយការចំណាយ និងហានិភ័យជាច្រើន បើធៀបនឹងការសិក្សានៅរាជធានីភ្នំពេញ។

ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យក្តាប់យកជំនាញ ភាសាអង់គ្លេស ជាគោលសំខាន់ បន្ថែមពីលើមុខជំនាញឯកទេសដែលកំពុងសិក្សា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើសុំទៅលោកនាយកប្រតិបត្តិវិទ្យាស្ថានឱ្យបង្កលក្ខណៈជូននិស្សិតអាចសិក្សា ជំនាញពីរសម្រាប់និស្សិតម្នាក់ ក្នុងពេលសិក្សាតែមួយ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតទទួលបានជំនាញទ្វេដង និងចៀសវាងការខាតពេលវេលា។

ឯកឧត្តម គីម រិទ្ធី ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ឱ្យបន្តស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាដែលពិភពលោកកំពុងវិវត្តន៍ឈានទៅរកការរីកចម្រើនដោយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ជាពិសេសកម្មវិធីនៅក្នុង Google និង IT ដែលជាកម្មវិធីទូលំទូលាយ និងអាចផ្តល់ជាមធ្យោបាយដ៏ល្អក្នុងការពង្រឹងចំណេះដឹងបន្ថែម។ បន្ថែមពីនេះ ឯកឧត្តមបានជំរុញឱ្យនិស្សិតទាំងអស់បង្កើត គណនីអ៊ីមែល (Email Account) ដើម្បីជាគុណប្រយោជន៍ក្នុងការទំនាក់ទំនង និងស្វែងរកព័ត៌មាន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm