ប្រមុខ​ការទូត​កម្ពុជា​បញ្ជាក់​ថា កម្ពុជា​មិន​បាន​ស្នើ​​សុំ​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ឬ​តំណាង​របស់​គាត់​ទេ

2022/01/08 08:22:43 pm        584

ភ្នំពេញ៖ ប្រមុខ​ការទូត​កម្ពុជាឯកឧត្ដម ប្រាក់ សុខុន បាន​បញ្ជាក់​ថា ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា មិនបាន​ជួប​ជាមួយ​អ្នកស្រី អ៊ុងសាន ស៊ូជី ឬ​តំណាង​របស់​អ្នកស្រី​នោះ​ឡើយ​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ដោយថា វា​ជា​ចំណុច​រារាំង​ដល់​ការ​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក។

ប្រមុខ​ការទូតកម្ពុជា​បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​វិល​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា។

រដ្ឋមន្ត្រី​ការបរទេសក​ម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់​ថា សំណើ​​ជួប​ជាមួយ​អ្នកស្រី អ៊ុងសាន ស៊ូជី ឬ​តំណាង​របស់​អ្នកស្រី មិន​ត្រូវ​បាន​កម្ពុជា​លើក​ឡើង​នោះ​ឡើយ ដោយសារ​តែ​កម្ពុជា​បាន​ជ្រើស​រើស​អភិក្រម​ផ្សេង ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។

ប្រមុខ​ការទូត​កម្ពុជា​រូប​នេះ បញ្ជាក់​បន្ថែម​ថា កម្ពុជា​មិន​បាន​លើក​ឡើង​នូវ​ចំណុច​នេះ ដោយសារ​តែ​ចំណុច​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​ប្រេសិត​ពិសេស​អាស៊ាន​​កាល​ពី​ឆ្នាំ​មុន​រួច​ហើយ​ ប៉ុន្តែ វា​បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​សម្រប​សម្រួល​ទាំង​មូល។

ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់​ថា​ វិធី​ការទូត​របស់​កម្ពុជា ប្រៀប​ដូច​ទៅ​នឹង​ការ​ព្យាយាម​បេះ​ផ្លែ​ឈើ​នៅ​ទាបៗ ឬ​នៅ​ជិត​ដៃ​មុន ដោយ​មិន​ឈោង​ទៅ​បេះ​ផ្លែ​ឈើ​ដែល​ឆ្ងាយ​ពី​ដៃ​នោះ​ឡើយ។

ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់​ទៀត​ថា កម្ពុជា​ក៏​មិន​ព្យាយាម​យក​ក្បាល​ទៅ​បុក​នឹង​ជញ្ជាំង​ដែល​រាំង​ខ្ទប់​នោះ​ឡើយ ដោយ​ព្យាយាម​ប្រមូល​យក​លទ្ធផល​តូចៗ​ឱ្យ​បាន​ច្រើន។

ក្រុម​យោធា​មីយ៉ាន់ម៉ា បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​នេះ​ បន្ទាប់​ពី​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​មុន។ អ្នកស្រី អ៊ុងសាន ស៊ូជី និង​អ្នក​គាំ​ទ្រ​របស់​គាត់​ជាច្រើន​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ បន្ទាប់​ពី​រដ្ឋប្រហារ​នោះ​មក៕



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm