ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនបានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍្រ ហើយបានដើរក្បួនកាត់សភារបស់ចក្រភពអង់គ្លេស ទោះមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍ ១៩ កក្កដា ក៏ដោយ។
អ្នកតវ៉ាម្នាក់បាននិយាយថា អាកាសធាតុមិនសូវសំខាន់ទេ សំខាន់“មនុស្សកំពុងស្លាប់ កុមារត្រូវបានគេបាញ់ដោយចេតនា ។
ចំណែកក្រុមបាតុករគាំទ្រអ៊ីស្រាអែលមួយក្រុមបានប្រមូលផ្តុំគ្នានៅជិតផ្លូវរបស់ក្បួននោះ ដោយគ្រវីទង់ជាតិអ៊ីស្រាអែល និងស្រែកគាំទ្រចំណាប់ខ្មាំងដែលឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា។
នគរបាលអង់គ្លេសបានចាប់ខ្លួនមនុស្ស ៥៥ នាក់នៅឯការជួបជុំដាច់ដោយឡែកមួយសម្រាប់ក្រុមសកម្មភាពប៉ាឡេស្ទីនត្រូវបានហាមប្រាម ដែលបានធ្វើឡើងនៅទីលានសភា។
កងកម្លាំងនគរបាលដដែលបាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ថា ហ្វូងមនុស្សបានកំពុងគ្រវីបដាគាំទ្រក្រុមដែលត្រូវបានហាមប្រាមក្នុងខែនេះ ក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម៕

