ពលរដ្ឋហ្កាហ្សាលើស ៨០នាក់ បានស្លាប់ក្នុងការបាញ់ប្រហារយ៉ាងឃោរឃៅនៅទីតាំងរថយន្តជំនួយ UN

2025/07/21 04:07:20 pm        168

ប្រជាជនប៉ាឡេស្ទីនដែលស្រេកឃ្លានរាប់សិបនាក់ ត្រូវបានសម្លាប់នៅដែនដីហ្កាហ្សា កាលពីថ្ងៃអាទិត្យ (២០ កក្កដា) ខណៈពេលពួកគេសម្រុកទៅយកស្បៀងអាហារនៅរថយន្តដឹកទំនិញរបស់អង្គការសហប្រជាជាតិ នៅក្នុងឧប្បត្តិហេតុដ៏អាក្រក់បំផុតមួយដែលទាក់ទងនឹងការចែកចាយជំនួយបែបនេះ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក ស្របពេលអ៊ីស្រាអែល ចេញបទបញ្ជាជម្លៀសថ្មីសម្រាប់តំបន់ជាច្រើនដែលពោរពេញទៅដោយជនភៀសខ្លួន។

កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ បាននិយាយថា ក្បួនរថយន្តជំនួយរបស់ខ្លួនដែលដឹកស្បៀងអាហារ "បានជួបនឹងហ្វូងជនស៊ីវិលស្រេកឃ្លានយ៉ាងខ្លាំង ដែលបានរងការបាញ់ប្រហារ" ភ្លាមៗបន្ទាប់ពីក្បួនរថយន្តឆ្លងកាត់ព្រំដែនពីអ៊ីស្រាអែល។

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ហ្កាហ្សាមើលឃើញថ្ងៃដែលមានអ្នកស្វែងរកជំនួយស្លាប់ច្រើនបំផុតក្នុងសង្គ្រាមជាង ២១ខែមកនេះ ដោយជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៨៥នាក់ ត្រូវសម្លាប់ ក្នុងពេលកំពុងដណ្ដើមយកស្បៀងអាហារកាលថ្ងៃអាទិត្យ និងរាប់សិបនាក់ទៀតរងរបួស។ យោធាអ៊ីស្រាអែល ជំទាស់នឹងចំនួនអ្នកស្លាប់ដ៏ច្រើននេះ ប៉ុន្តែនិយាយថា កងទ័ពរបស់ខ្លួនបានបាញ់ព្រមានទៅកាន់ហ្វូងមនុស្សរាប់ពាន់នាក់ ដើម្បីលុបបំបាត់ "ការគំរាមកំហែងភ្លាមៗ"។

មន្ត្រីអង្គការសហប្រជាជាតិម្នាក់បានប្រាប់សារព័ត៌មាន AP ថា កងកម្លាំងអ៊ីស្រាអែល បើកការបាញ់ប្រហារលើហ្វូងមនុស្សដែលព្យាយាមយកអាហារពីក្បួនរថយន្ត។ មន្រ្តីហាម៉ាសម្នាក់ប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមសកម្មប្រយុទ្ធមួយនេះខឹងសម្បារយ៉ាងខ្លាំងដោយសារតែចំនួនអ្នកស្លាប់យ៉ាងច្រើនលើសលប់ និងវិបត្តិភាពអត់ឃ្លានកាន់តែអាក្រក់ក្នុងដែនដីហ៊ុមព័ទ្ធ ហើយថា រឿងទាំងអស់នេះអាចប៉ះពាល់ខ្លាំងដល់កិច្ចពិភាក្សាបទឈប់បាញ់ ដែលកំពុងដំណើរការនៅប្រទេសកាតា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm