អ្នកនយោបាយ និងអ្នកវិភាគ៖ ច្បាប់ដកសញ្ជាតិមិនប៉ះពាល់ចំពោះពលរដ្ឋ និង​អ្នក​នយោបាយ​ស្នេហា​ជាតិ​ទេ

2025/07/21 06:12:35 pm        271

អ្នក​នយោបាយ និងអ្នកភាវិភាគស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ មើលឃើញថា ការ​បង្កើត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជន​ក្បត់​ជាតិ និងជនគប់គិតជាមួយបរទេសមកបំពេញប្រទេសជាតិ និង​ប្រជាជន​កម្ពុជា ក្នុងកាលៈទេសៈនេះគឺសមស្របបំផុត ខណៈប្រទេស​កម្ពុជា​ធ្លាប់​បាន​ធ្វើ​សញ្ជាតូប​នីយ​កម្ម ឬការផ្ដល់សញ្ជាតិដល់ជនបរទេស ប៉ុន្ដែមិនទាន់មានច្បាប់ដកសញ្ជាតិវិញទេ ហើយ​មួយវិញទៀតកម្ពុជាកំពុងប្រឈមមុខជាមួយបច្ចាមិត្តឈ្លានពានដឹកដី ដូច្នេះ​ច្បាប់​នេះ​ក៏​នឹង​ចូល​រួម​ថែ​ក្សា​ការពារសន្ដិសុខជាតិ បូរណភាពទឹកដី​ពី​ជន​ទាំង​ឡាយ​ណា​ដែល​គប់​គិត​ជា​មួយ​បរទេស​បំផ្លាញ​ជាតិឯង។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV លោក ម៉ម សុណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិប​តេយ្យ បានលើកឡើងថា ភាពឆ្លាតវ័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃកម្ពុជា ដែលបានផ្គួចផ្ដើមឱ្យរៀបចំបង្កើតច្បាប់ដកសញ្ជាតិនេះឡើង គឺ​ជា​ការ​ល្អ​បំផុត ​ហើយទទួលបានការគាំទ្រពីគ្រប់និន្នាការ, ជាក់ស្ដែងសមាជិករដ្ឋសភា កាលពី​សម័យ​ប្រជុំ​រដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅ ថ្ងៃទី១១ ខែកក្កដាកន្លងទៅនេះ បា​ន​បោះឆ្នោត​គាំ​ទ្រ​ក្នុង​សំឡេង​១២៥​សំឡេង​លើ​១២៥​សំឡេង​នៃ​តំណាង​រាស្រ្ដ​ពី​គ្រប់​បក្ស​នយោបាយ​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវកិច្ចការនយោបាយជាតិ-អន្តរជាតិ និងជា​អនុប្រ​ធាន​វិទ្យា​ស្ថាន​ទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការបង្កើត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ នៅពេលនេះ គឺជារឿងសំខាន់ និងចាំបាច់ណាស់សម្រាប់រារាំង និងការពារ​បូរណ​ភាព​ទឹកដី ពីសំណាក់ជនក្បត់ជាតិ ដែលចូលដៃជាមួយសត្រូវឈ្លានពានទឹកដី និងបង្កើត​ភាព​ចលាចល​អស្ថិរភាពដល់កម្ពុជា។

គួរធ្វើការកត់សម្គាល់ផងដែរថា នាពេលថ្មីៗនេះ ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសជាតិ កំពុង​តែ​ប្រឈម​នឹងការឈ្លានពានទឹកដី ហើយនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំ ប្រឹង​ប្រែង​ទប់​ស្កាត់​ការគំរាមកំហែងដ៏ស្មុគស្មាញពីបរទេស ដើម្បីរក្សាការពារអធិបតេយ្យជាតិ បូរណ​ភាព​ទឹកដី សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បែរជាជនជ្រុលនិយមមួយក្តាប់តូច គប់​គិត​ជា​មួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ ខុស​ស្រ​ឡះ​ពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋ ដែល​នេះឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងជាក់ស្តែងពីភាពគ្មានទំនួលខុសត្រូវចំពោះជាតិ និង​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ​ខ្លួនឯង៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm