គ្រួសារចំណាប់ថ្នូរអ៊ីស្រាអែល "ភ័យខ្លាច" បន្ទាប់ពីយោធាគ្រោងបង្កើនប្រតិបត្តិការនៅភាគកណ្តាលហ្កាហ្សា

2025/07/21 06:41:30 pm        135

ក្រុមគ្រួសារចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវឃុំខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ (២០ កក្កដា) បានសម្តែងក្ដីបារម្ភកាន់តែខ្លាំងឡើងរបស់ពួកគេ ចំពោះរបាយការណ៍ដែលថាយោធាអ៊ីស្រាអែល កំពុងរៀបចំសម្រាប់ការវាយលុកថ្មីមួយនៅភាគកណ្តាលហ្កាហ្សា បន្ទាប់ពីបទបញ្ជាជម្លៀសជាលើកដំបូងដល់អ្នកស្រុកប៉ាឡេស្ទីនរាប់ម៉ឺននាក់ក្នុងតំបន់ Deir al-Balah។

ក្រុមគ្រួសារចំណាប់ថ្នូរទាំងនោះបាននិយាយរួមគ្នាក្នុងសេចក្តីថ្លែងការណ៍មួយថា "ពួកគេបារម្ភ និងភ័យខ្លាចណាស់ចំពោះរបាយការណ៍ដែលថា កងទ័ពមានបំណងពង្រីកប្រតិបត្តិការទៅកាន់តំបន់កណ្តាលហ្កាហ្សា ដែលរហូតមកដល់ពេលនេះ នៅមិនទាន់រងការប៉ះពាល់ពីសង្រ្គាមនៅឡើយ"។

ពួកគេបានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu រដ្ឋមន្ត្រីការពារជាតិលោក Israel Katz និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត ពន្យល់ជាបន្ទាន់អំពីយុទ្ធសាស្ត្រប្រយុទ្ធដល់សាធារណៈជនអ៊ីស្រាអែល ហើយបញ្ជាក់ឱ្យច្បាស់ពីវិធីសាស្រ្តធានាសុវត្ថិភាពរបស់ចំណាប់ថ្នូរនៅហ្កាហ្សា ក្រោមគម្រោងពង្រីកប្រតិបត្តិការថ្មី។

ក្ដីកង្វល់កាន់តែជ្រៅឡើងនេះ បានកើតមានស្របពេលសង្រ្គាមអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស កំពុងតែបន្តយ៉ាងខ្លាំងក្លា ខណៈការប៉ុនប៉ងដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ហាក់រអាក់រអួល ដែលនឹងអាចមើលឃើញមានការផ្អាកប្រយុទ្ធយ៉ាងហោចណាស់ជាបណ្តោះអាសន្ន ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរនៅរស់មួយចំនួនក្នុងចំណោម ២០នាក់ក្នុងដៃក្រុមហាម៉ាស និងសាកសពចំណាប់ថ្នូរ ៣០នាក់ផ្សេងទៀត៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1
រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm