ជប៉ុនស្វែងយល់ពីទិដ្ឋភាពទូទៅនៃគោលនយោបាយរបស់កម្ពុជា លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2025/07/21 06:44:04 pm        343

ជប៉ុនធ្វើការស្វែងយល់បន្ថែម អំពីទិដ្ឋភាពទូទៅ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើ​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងគោលនយោបាយការបរទេស និងទំនាក់​ទំនង​អន្តរជាតិ​រប​ស់​កម្ពុជា​។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ចុង​សប្តាហ៍​កន្លងមកនេះ បានអនុញ្ញាតឱ្យប្រតិភូសាស្រ្តាចារ្យមកពីប្រទេសជប៉ុន ដឹកនាំ​ដោយ​លោក​សាស្រ្តា​ចារ្យ​ KAWASHIMA Shin ទទួលបន្ទុកផ្នែកទំនាក់ ទំនងអន្តរជាតិ នៃមហា​វិទ្យាល័យ​សិល្បៈ ​និងវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុង​ឱកាសនៃការបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោម​ការ​សម្រប​សម្រួល​ពី​សំណាក់​ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងគោល​បំណង​ចែក​រំលែក​ និងពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងន័យស្វែងយល់បន្ថែមអំពីទិដ្ឋភាព ទូទៅ​នៃ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​សាស្ត្រា​ចារ្យ និងប្រតិភូ និងបាន បញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ល្អ និងជាដៃគូដ៏សំខាន់មួយ ដែល​បាន​ចូល​រួមចំណែកធំធេងដល់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច​របស់​កម្ពុជា​ តាំងពីដើមរៀងមក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចអំពីគម្រោងនានា ដែល​ទទួល​បាន​ជំនួយពីជប៉ុនរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំដោះ​ទឹកកខ្វក់ និងការគ្រប់គ្រងកាក សំណល់, និងការលើកកម្ពស់សេវាសុខាភិបាល ជា​ដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសាវតានៃការស្តារប្រទេសជាតិឡើងវិញ បន្ទាប់​ពី​ផ្តួល​រលំ​របបប្រល័យ ពូជសាសន៍ រហូតទទួលបានសុខសន្តិភាព និងស្ថិរភាពពេញលេញ ជាមួយ​នឹង​នយោបាយ ឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នក្រោមការដឹកនាំ ប្រកប​ដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ក.អ.ក. បាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង​វិនិយោគ សំដៅបង្កើនការវិនិយោគពីវិស័យឯកជន និងការវិនិយោគ ដោយផ្ទាល់ពីបរទេស ដើម្បី​លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយយកផលប្រយោជន៍ជាតិជាធំ កម្ពុជា​រីក​រាយ​ស្វាគមន៍ ចំពោះការផ្តល់ ជំនួយហិរញ្ញប្បទាន ឬឥណទានសម្បទាន ក៏ដូចជា​ការ​បោះ​ទុន​​វិនិ​យោគ​នានាពីគ្រប់បណ្តាប្រទេសជាមិត្ត ជាមួយនឹងតម្លាភាព និង​គណនេយ្យ​ភាព​យ៉ាង​ប្រាក​ដ​ប្រជា​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm