ក្រុមសិទ្ធិមនុស្ស៖ ការប៉ះទង្គិចរវាងនិកាយផ្សេងគ្នានៅស៊ីរីបណ្តាលឲ្យមនុស្សជាង១.០០០ នាក់ស្លាប់

2025/07/21 07:05:20 pm        174

អរិភាពជាបន្តបន្ទាប់នៅភាគខាងត្បូងប្រទេសស៊ីរីដែលពាក់ព័ន្ធនឹងក្រុមកុលសម្ព័ន្ធ Bedouin និងជនជាតិភាគតិចឌ្រូស(Druze) ត្រូវបានគេរាយការណ៍ថាបានបណ្តាលឱ្យមនុស្សជាង១.០០០នាក់ស្លាប់។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថាចំនួនអ្នកស្លាប់ដោយសារតែការប៉ះទង្គិចគ្នា និងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា បានកើនឡើងដល់១.០១៧នាក់។

ក្រុមនេះនិយាយថា ពួកគេបានរាប់បញ្ចូលទាំងជនស៊ីវិល រួមមានទាំងស្ត្រី និងកុមារ។ នៅទីក្រុង Sweidaភាគខាងត្បូង ក្រុមកុលសម្ព័ន្ធBedouins និងជនជាតិភាគតិច Druze បានប៉ះទង្គិចគ្នាកាលពីសប្តាហ៍មុន ដែលជំរុញឱ្យរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសស៊ីរីដាក់ពង្រាយកងទ័ពដើម្បីធ្វើអន្តរាគមន៍។

អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសនៅភាគខាងត្បូងប្រទេសស៊ីរី និងរដ្ឋធានីដាម៉ាសរបស់ប្រទេស ដោយនិយាយថា ខ្លួនមានគោលបំណងការពារសហគមន៍ជនជាតិភាគតិច Druze ។ រដ្ឋាភិបាលបណ្តោះអាសន្ន បានប្រកាសបទឈប់បាញ់ដ៏ទូលំទូលាយនិងភ្លាមៗ កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ។ ប៉ុន្តែក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់បានកើតឡើងនៅជាយក្រុងSweida កាលពីថ្ងៃអាទិត្យ។ កង្វះទឹកស្អាត អាហារ និងការផ្គត់ផ្គង់ផ្សេងៗទៀត ក៏ត្រូវបានរាយការណ៍ផងដែរ ជាសញ្ញានៃស្ថានភាពមនុស្សធម៌នៅទីនោះកាន់តែធ្លាក់ចុះយ៉ាប់យ៉ឺន។

រដ្ឋាភិបាលបណ្តោះអាសន្នបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយក្រុមជនជាតិភាគតិច Druze បានបដិសេធមិនឲ្យក្បួនរថយន្តដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅកាន់តំបន់នោះ។ រដ្ឋាភិបាលនិយាយថាចំនួនរថយន្តដឹកជំនួយត្រូវបានកំណត់ក្នុងការអនុញ្ញាតឱ្យដំណើរការ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        181
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        168
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm