អ្នកប្រយុទ្ធក្រុមកុលសម្ព័ន្ធ Bedouin រាប់សិបនាក់បានធ្វើដំណើរឆ្ពោះទៅភូមិ Al-Mazraa នៅជាយក្រុង Sweida កាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា ខណៈអ្នកស្រុកបានរាយការណ៍ថាមានភាពស្ងប់ស្ងាត់នៅក្នុងទីក្រុងនេះ បន្ទាប់ពីអំពើហិង្សាជាច្រើនថ្ងៃ។
ក្រុមកុលសម្ព័ន្ធប្រដាប់អាវុធ បានបើករថយន្តចូលទៅក្នុងភូមិមួយមានចម្ងាយ១២គីឡូម៉ែត្រពីភាគកណ្តាលទីក្រុង Sweida។ រថយន្តដឹកទំនិញក៏ត្រូវបានគេមើលឃើញថាកំពុងនាំយកជំនួយទៅដល់អ្នកប្រយុទ្ធក្រុមកុលសម្ព័ន្ធ Bedouins។

សមាជិកនៃទីបញ្ជាការសន្តិសុខផ្ទៃក្នុងរបស់ប្រទេសស៊ីរី ត្រូវបានគេមើលឃើញថាត្រូវបានដាក់ពង្រាយនៅក្នុងភូមិ Al-Mazraa ក្បែរទីក្រុង ដោយរារាំងការចូលទៅរបស់ក្រុមកុលសម្ព័ន្ធ Bedouin ប្រដាប់អាវុធ។ អ្នកស្រុកបានរាយការណ៍ពីភាពស្ងប់ស្ងាត់នៅក្នុងទីក្រុង Sweida របស់ប្រទេសស៊ីរី បន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយក្រុមអ៊ីស្លាមនិយមបានប្រកាសថាក្រុមអ្នកប្រយុទ្ធកុលសម្ព័ន្ធ Bedouin បានដកខ្លួនចេញពីសហគមន៍ Druze ហើយបេសកជនសហរដ្ឋអាមេរិកម្នាក់ បានផ្តល់សញ្ញាថាកិច្ចព្រមព្រៀងដើម្បីបញ្ចប់ការប្រយុទ្ធជាច្រើនថ្ងៃ កំពុងត្រូវបានអនុវត្ត។
ការប្រយុទ្ធគ្នាបានចាប់ផ្តើមមួយសប្តាហ៍មកហើយដោយមានការប៉ះទង្គិចគ្នារវាងអ្នកប្រយុទ្ធក្រុមកុលសម្ព័ន្ធ Bedouin និងជនជាតិភាគតិច Druze។ ក្រោយមក ទីក្រុងដាម៉ាស បានបញ្ជូនទាហានទៅបង្ក្រាបការប្រយុទ្ធគ្នា ប៉ុន្តែពួកគេត្រូវបានចោទប្រកាន់ពីបទបំពានយ៉ាងរាលដាលប្រឆាំងក្រុមជនជាតិភាគតិចDruze ហើយត្រូវបានរងការវាយប្រហារដោយការវាយលុករបស់អ៊ីស្រាអែល មុនពេលដកខ្លួនចេញក្រោមបទឈប់បាញ់ដែលបានព្រមព្រៀង។