ឯកឧត្តម ហេង រតនា៖ មកដល់ពេលនេះកម្ពុជាបានបោសសម្អាត និងកម្ទេចចោលគ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះបានជាង ៤លាន៤៦ម៉ឺនគ្រាប់

2025/07/21 08:38:11 pm        443

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០២៥នេះថា គិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និង​កម្ទេច​ចោល​ទាំង​គ្រាប់​មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង៤លាន៤៦ម៉ឺនគ្រាប់។

ឯកឧត្តម ហេង រតនា បានថ្លែងថា កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា និង​បាន​សកម្ម​ចូល​រួម​អនុវត្តន៍​អនុសញ្ញា​នេះ​ប្រកប​ដោយ​ជោគ​ជ័យ​ទាំង​ឆាក​ជាតិ​ និង​អន្តរជាតិ​ទាំង​មុន​និង​ក្រោយ​ក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។

ឯក​ឧត្តមបន្តថា កម្ពុជាបានបញ្ជាក់ថា គ្រប់ភាគី​ជម្លោះ​បាន​ប្រើប្រាស់គ្រាប់មីនប្រឆាំង​មនុស្ស​មាន​ចំនួន​ប្រមាណ ៤-៦ លានគ្រាប់ ហើយគិតមកដល់ពេលនេះកម្ពុជាបានបោសសម្អាត និង​កម្ទេច​ចោល​ចំនួនជាង ១លាន២សែនគ្រាប់ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃ​ប្រទេស​សម្រាប់​បម្រើ​សុខ​សុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡើងវិញ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា «គិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និង​កម្ទេច​ចោល​ទាំង​គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង៤លាន៤៦ម៉ឺនគ្រាប់»។ ដូច​ខ្ញុំ​លើក​ឡើង​កន្លងមក បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ»។

ឯកឧត្តម​បាន​បង្ហាញ ខ្លឹមសារសង្ខេប នៃមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា៖

១. រដ្ឋភាគី​នីមួយៗមានកាតព្វកិច្ចកម្ទេច ឬធានានូវការ​កម្ទេច​គ្រាប់​មីន​គ្រប់​ប្រភេទ​ប្រឆាំង​មនុស្ស​នៅ​ក្នុងទីតាំងមានមីនស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រង់​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅ​បាន ប៉ុន្តែមិនឲ្យលើសរយៈពេល១០ឆ្នាំបន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។

២. រដ្ឋភាគី​នីមួយៗ​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​គ្រប់​លទ្ធភាព​ដើម្បី​កំណត់​ទីតាំង​ទាំង​អស់​ក្រោម​យុត្ថា​ធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យ​ថាមា​ន​ដាក់​គ្រាប់​មីន​គ្រប់​ប្រភេទ​ប្រឆាំង​មនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬ​ដោយមធ្យោបាយផ្សេងទៀតនៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែល​ស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បី​ធានាការពារជនស៊ីវិលពីការគ្រោះថ្នាកុំដោយសារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូត​ដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះត្រូវបានកម្ទេចចោល៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        101
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        96
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm