បទវិភាគ៖ «ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិ គឺ​ជា​ឱកាស​មាស សម្រាប់កម្ពុជា»

2025/07/21 09:24:36 pm        915

បន្ទាប់ពីមានហេតុការណ៍ទាហានថៃបីនាក់ដើរជាន់មីនបណ្តាលឱ្យដាច់ជើងម្នាក់និងរងបួសពីរនាក់​កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ភាគីថៃ​បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​លើ​រឿង​នេះ​យ៉ាង​សម្បើម​។ ទាំងកងទ័ព ទាំងក្រសួងការបរទេស និងទាំងសារព័ត៌មាន​ថៃ​ហាក់​ដូច​ជា​មមា​ញឹក​យ៉ាង​ខ្លាំង​ក្នុងការប្រឌិតរឿងទម្លាក់​កំហុស​មក​លើក​ម្ពុជា​តាម​ទម្លាប់​អាក្រក់​ឥត​ប្រែ​ប្រួល​របស់​ពួក​គេ​។

ជាដំបូង ពួកគេនាំគ្នាចោទប្រកាន់ទាំងបំពានគ្មានការពិតថា គ្រាប់​មីន​ទាំង​នោះ​ទើប​តែ​ត្រូវ​បាន​ដា​ក់​ថ្មី​ៗនេះដោយទាហានកម្ពុជា។ ប៉ុន្តែ អ្វីដែលធ្វើឱ្យសាធារណជនហួសចិត្តនៅត្រង់ថា ពួក​គេ​អះ​អាង​ថា មីននោះផ្ទុះនៅលើទឹកដីរបស់ខ្លួន តែបែរជាចោទថា ភាគីកម្ពុជាជាអ្នកបង្កប់ទៅវិញ។ ត្រង់​នេះ ​វាហាក់ដូចជាការភូតកុហកនៅលើគោកពេកពីព្រោះបើទាហានទាំងនោះដើរនៅលើដីថៃ ហេតុ​អ្វី​បានជាកងទ័ពកម្ពុជាអាចចូលទៅដាក់មីនកើត?

ទីបំផុត ការភូតកុហកនេះត្រូវបានបកអាក្រាតដោយក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី ២០ ខែ​កក្កដា ឆ្នាំ ២០២៥ តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ដោយបញ្ជាក់ថា កង​ទ័ព​ថៃ​បាន​បង្កើត​តម្រាយផ្លូវថ្មីចូលក្នុងដីកម្ពុជាដោយខ្លួនឯងដោយខុសពីកិច្ចព្រមព្រៀង ហើយបាន​ជាន់​មីន​ដែល​សល់ពីសម័យសង្គ្រាមក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ។ អ្នក​នាំ​ពាក្យ​ក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ទៀតថា កម្ពុជាបាន​ដាស់​តឿន​ភាគី​ថៃ​ជា​ញឹក​ញាប់​ឱ្យ​គោរព​ឱ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​តម្រាយ​ផ្លូវ​ដែល​បានឯ​កភាព​គ្នា​ក្នុង​ការ​ដើរ​ល្បាត​ពី​ព្រោះតំ​បន់​នោះ​មាន​គ្រាប់មីនដែលសល់ពីសម័យសង្គ្រាម។

ទោះបីជាកម្ពុជាបានដេញទាន់ជាន់កែងបែបនេះក៏ដោយ ក៏ភាគីថៃនៅ​តែ​អះអាង​ដោយ​មិន​ខ្មាស​អៀន​ថា​ ខ្លួននឹង​នាំ​យក​រឿង​នេះ​ទៅ​ប្តឹង​អង្គការ​សហប្រជាជាតិថា​កម្ពុជា​បំពាន​អនុ​សញ្ញា​ទីក្រុង​អូតាវ៉ា​ស្តីពី​ការប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ តាមពិត បើតាមទស្សនៈ​យល់​ឃើញ​ផ្ទាល់​របស់ខ្ញុំ ការប្រកាសនាំយក​សំណុំ​រឿ​ង​នេះ​ទៅ​ប្តឹង​អង្គ​ការ​សហ​ប្រជាជាតិ​ពី​សំណាក់​ភាគី​ថៃ​គឺ​ជាដំណឹងល្អណាស់សម្រាប់កម្ពុជា ពីព្រោះថ្នាក់ដឹកនាំ​កម្ពុជា​តែង​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា កម្ពុជាគឺជារដ្ឋអធិបតេយ្យមួយដែលគោរពច្បាប់អន្តរជាតិ និងយកច្បាប់​អន្តរ​ជាតិ​ជា​គោល​។ ក្នុងន័យនេះ បំណងរបស់ថៃ​ដែល​ចង់​នាំ​យក​សំណុំ​រឿង​នេះ​ទៅ​អង្គការ​សហ​ប្រជា​ជាតិ​គួរ​តែ​ត្រូវ​បានស្វាគមន៍ ហើយការនាំសំណុំ​រឿងផ្ទុះមីន​ទៅ​អង្គការ​សហប្រជាជាតិ​គឺ​ជាភ​ស្តុតាង​ថ្មី​មួយ​ទៀត​ដ៏​មាន​ទម្ងន់ ក្នុងការជំរុញរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

កន្លងទៅនេះ បន្ទាប់ពីមាន​ព្រឹត្តិការណ៍​ដែល​ទាហាន​ថៃ​ចូល​ទៅ​បាញ់​កង​ទ័ព​ខ្មែរ​ម្នាក់​ឱ្យ​ស្លាប់​កាល​ពី​ថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​នាំ​យក​សំណុំ​រឿង​ប្រាសាទ​តា​​មាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយ​នៅ​ឯតុលាការ​យុត្តិធម៌​អន្តរជាតិ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ភាគីថៃនៅតែបដិសេធ​មិន​ព្រម​សហការ​ដោយ​អះ​អាង​ថា ថៃមិនទទួលស្គាល់យុត្តាធិការតុលាកនេះឡើយ។

ដូច្នេះ ការ​ដែល​ថៃ​នាំ​សំណុំ​រឿង​ផ្ទុះ​មីន​នៅ​មុំ​៣​ទៅ​ប្តឹង​អង្គ​ការ​សហ​ប្រជា​ជាតិ​គឺ​ជា​ឱកាស​ល្អ​ណាស់​សម្រាប់​កម្ពុជា ក្នុងការជំរុញឱ្យអង្គ​ការ​សហ​ប្រជាជាតិ​ជួយ​ដាក់​សម្ពាធ​លើ​ថៃ​ដើម្បី​ឱ្យ​យល់​ព្រម​ទៅ​ដោះ​ស្រាយនៅតុលាការ ICJ ពីព្រោះហេតុការណ៍​ផ្ទុះ​គ្រាប់​មីន​នេះ​ក៏​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ថៃ​ទាមទារយកដីខ្មែរដែលកម្ពុជាបានដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិនោះដែរ។ ដូច្នេះ មាន​តែតុលាការរបស់អង្គការ​សហប្រជាជាតិ​មួយ​នេះ​ទេ​ទើប​អាច​សម្រេច​ក្តី​បា​ន​ដោយ​យុត្តិ​ធម៌​លើ​សំណុំរឿងនេះ។

យើងសង្ឃឹមជឿជាក់ថា ពេលដែលថៃដាក់សំណុំរឿងនេះដល់អង្គការសហប្រជាជាតិ កម្ពុជា​អាច​ប្រើ​ប្រាស់​ឱកាសនេះដើម្បីជំរុញឱ្យអង្គការ​សហប្រជាជាតិ​ជួយ​គាំទ្រ​ដើ​ម្បី​នាំ​យក​សំណុំ​រឿង​នេះ​ទៅ​តុលាការអន្តរជាតិបាន ពីព្រោះអង្គការ​សហប្រជាជាតិ​មិន​មែន​ជា​ស្ថាប័ន​កាត់​ក្តី​រឿង​ព្រំដែ​ន​ទេ​។ ម្យ៉ាងទៀត រឿងពីរផ្ទួនគ្នាដែលកើតនៅកន្លែងតែមួយ ហើយជា​ទីកន្លែង​ដែល​ភាគី​នីមួយៗ​ទាមទា​រ​ថា​ជាដែនដីរបស់ខ្លួន ដូច្នេះ មានតែតុលាការ​យុត្តិធម៌​អន្តរជាតិ​ទេ​ដែល​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុង​ការសម្រេចសេចក្តី។ ក្រោមសម្ពាធរបស់អង្គការសហប្រជាជាតិ ថៃដែលជា​សមាជិក​អង្គការ​សហប្រជាជាតិដែរនោះប្រាកដជាពិបាកក្នុងការប្រកែកណាស់។ តើនេះមិនមែន​ជា​ឱកាស​មាស​សម្រាប់​កម្ពុជាទេឬ?

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm