មនុស្ស​ ១៦៤​នាក់​ស្លាប់ និង​ជិត​ ៦​ពាន់​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ភាព​រំជើប​រំជួល​នៅ​កា​ហ្សា​ក់​ស្ថាន

2022/01/10 04:20:15 pm        2.0 K

​កា​ហ្សា​ក់​ស្ថាន៖ សារ​ព័ត៌មានបាន​រាយ​ការណ៍​កាលពី​ថ្ងៃអាទិត្យដោយ​យោង​លើ​ក្រសួង​សុខាភិបាល​ថា មនុស្ស​ជាង ១៥០​នាក់​បាន​ស្លាប់ និង​ជិត ៦,០០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន ក្រោយ​កុបកម្ម​ដោយ​ហិង្សា​នៅ​ក្នុង​ប្រទេស​ដ៏​ធំ​បំផុត​នៅ​តំបន់​អាស៊ី​កណ្ដាល​មួយ​នេះនៅ​សប្ដាហ៍​នេះ។

​ប្រទេស​ដែល​សំបូរ​ដោយ​ថាមពល​ដែល​មាន​ប្រជាជន​ប្រមាណ ១៩លាន​នាក់​ត្រូវបាន​ញាំញី​ដោយ​ភាព​ចលាចល​រយៈពេល ​១​សប្ដាហ៍ ដោយមាន​ជនបរទេស​មួយ​ចំនួន​ត្រូវបាន​ឃុំខ្លួន​ជុំវិញ​ភាព​រំជើបរំជួល​នេះ​។​ ​ចំនួន​អ្នកស្លាប់​ថ្មី​ដែល​មិនអាច​ស្វែងរក​ការផ្ទៀងផ្ទាត់​បាន បានធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​។ ​កាលពី​កន្លងទៅក្រុមមន្ត្រី​បាន​និយាយថា ឧក្រិដ្ឋជន​ប្រដាប់អាវុធ​ចំនួន​ ២៦​នាក់បាន​ស្លាប់ ហើយ​ថា មន្ត្រីសន្តិសុខ​ចំនួន​ ១៦​នាក់បាន​ស្លាប់ផងដែរ។ ​លោក​ប្រធានាធិបតី​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា សរុបមាន​មនុស្ស​ចំនួន ៥,៨០០​នាក់ត្រូវបាន​ចាប់ខ្លួនយកទៅ​សាកសួរ។​

​សេចក្ដីថ្លែងការណ៍​នោះបាន​បន្ថែមថា បន្ទាប់ពី​លោក​ប្រធានាធិបតី Kassym-Jomart Tokayev រៀបចំ​ជំនួប​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ស្ថានភាព​នៅក្នុង​តំបន់​ទាំងអស់​របស់​ប្រទេស​នេះ​មាន​ភាពនឹងនរ ហើយកងកម្លាំង​សន្តិសុខ​កំពុង​បន្តធ្វើ​ប្រតិបត្តិការ​បោសសម្អាត។ ​ការឡើង​ថ្លៃតម្លៃ​ប្រេងបាន​បង្ក​ឲ្យ​ភាព​រំជើបរំជួល​ដែល​បាន​ផ្ទុះឡើង​កាលពី​ ១​សប្ដាហ៍នៅក្នុង​ខេត្ត​មួយចំនួន​ភាគ​ខាងលិច ប៉ុន្តែការតវ៉ា និង​ការបង្ក្រាប​ជា​បន្តបន្ទាប់​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​ដល់ទី​ក្រុង​ធំៗ​នានា រួមទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Almaty ជាទី​ដែល​កុប​កម្ម​នានា​បាន​ផ្ទុះឡើង ហើយនគរបាល​បាន​បាញ់​គ្រាប់​ពិត​ដើម្បី​បង្ក្រាប និង​បំបែក​ក្បួន​តវ៉ា​ទាំងនោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm