ប្រជាជននៅទីក្រុង Mexico City បានប្រមូលផ្តុំគ្នា សម្រាប់ការដើរក្បួនបាតុកម្មជាលើកទីពីរប្រឆាំងនឹងគោលនយោបាយរុករានដែលត្រូវបានធ្វើឡើងក្រោមវត្តមានរបស់នគរបាលយ៉ាងច្រើនដើម្បីទប់ស្កាត់ជម្លោះឬសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។

ដោយមានកាន់ស្លាក ដែលជំរុញឱ្យជនបរទេសនិយាយភាសាអេស្ប៉ាញ និងរិះគន់ទីផ្សារអចលនៈទ្រព្យ ក្រុមអ្នកតវ៉ាបានចេញធ្វើបាតុកម្មទៅភាគខាងត្បូង ខណៈក្រុមនគរបាលបង្ក្រាបកុបកម្មបានតាមដានព្រឹត្តិការណ៍នេះ ដើម្បីការពារអំពើហិង្សា ឬការបំផ្លិចបំផ្លាញណាមួយ ដែលត្រូវបានមើលឃើញនៅក្នុងបាតុកម្មលើកដំបូង កាលពីសប្តាហ៍មុន។

ក្រុមអាជីវកម្មក្នុងស្រុកបានដាក់ស្លាកនៅខាងក្រៅ ដោយព្រមានអ្នកតវ៉ាប្រឆាំងនឹងអំពើហិង្សាណាមួយ។ បន្ទាប់ពីការដើរក្បួនបាតុកម្មទ្រង់ទ្រាយធំលើកដំបូងនៅថ្ងៃទី១៦ ខែកក្កដា រដ្ឋាភិបាលទីក្រុង បានដាក់ចេញនូវផែនការមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់អ្នកស្រុក និងអាជីវកម្មក្នុងស្រុកធ្វើឡើងដោយអ្នកមានអំណាចទិញយកក្នុងតម្លៃខ្ពស់ និងការកើនឡើងតម្លៃជួល។
ក្នុងចំណោមវិធានការចំនួន១៤ ដែលបានប្រកាស គឺមាន «សន្ទស្សន៍ការជួលសមរម្យ» ដែលរដ្ឋាភិបាលនឹងដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងការកើនឡើងតម្លៃផ្ទះ និងការហាមឃាត់ការជួលដែលកើនឡើងលើសពីអតិផរណា។ រដ្ឋាភិបាលក៏នឹងបង្កើតការិយាល័យទទួលបណ្តឹងពលរដ្ឋសម្រាប់សិទ្ធិរបស់អ្នកមកជួលផងដែរ។