កងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បានស្ទាក់ចាប់យានដ្រូនដឹកគ្រឿងញៀនចំនួន ៣១០គ្រឿង និងរារាំងការប៉ុនប៉ងរត់ពន្ធជាច្រើនដង ក្នុងរយៈពេល ១៩៧ថ្ងៃ កន្លងមកនេះ។ នេះបើយោងតាមទិន្នន័យយោធា ខណៈដែលពួកគេធ្វើការ ដើម្បីការពារសន្តិសុខជាតិ។

ចាប់ពីខែមករាដល់ថ្ងៃទី ១៦ ខែកក្កដា កងកម្លាំងប្រដាប់អាវុធ បានស្ទាក់ចាប់យានដ្រូនជាមធ្យម ៥១ គ្រឿងរៀងរាល់ខែ ដែលផ្ទុកគ្រឿងញៀនទាំងអស់ ទៅកាន់ទឹកដីហ្ស៊កដានី។ នេះបើយោងតាមរបាយការណ៍ស៊ើបអង្កេតដោយទីភ្នាក់ងារសារព័ត៌មានហ្ស៊កដានី ឬ Petra ។

យោធាហ្ស៊កដានីរឹបអូស បានបំបាត់ការឈឺចាប់មានសារធាតុនីកូទីនជាង ១៤.១លានគ្រាប់ ថ្នាំញៀន ៩២,១ គីឡូក្រាម និងថ្នាំជំនួយស្មារតីចម្រាញ់ពីកញ្ជាចំនួន ១០.៦០០ បន្ទះ ក្នុងរយៈពេល ៦ខែ ចុងក្រោយនេះ ដោយមានតម្លៃមានរាប់សិបលានដុល្លារអាមេរិក។
សារព័ត៌មានPetra បានរាយការណ៍ពីការប៉ុនប៉ងរត់ពន្ធចំនួន ៦៩ លើក និងប្រតិបត្តិការលួចចូលដោយអ្នកជួញដូរ ដែលបានប្រើប្រាស់អាវុធ និងវិធីសាស្រ្តមិនធម្មតា ដើម្បីរត់ពន្ធគ្រឿងញៀន រួមទាំងប៉េងប៉ោងក្មេងលេងជាមួយនឹងការបញ្ជូនពីចម្ងាយ។ ទោះជាយ៉ាងណា វត្ថុទាំងនេះ ត្រូវបានចាប់បាន និងបាញ់ទម្លាក់ដោយកងកម្លាំងប្រដាប់អាវុធ។ ប៉េងប៉ោងមួយគ្រាប់ ត្រូវបានគេប្រទះឃើញមានផ្ទុកគ្រឿងញៀនមេតាំហ្វេតាមីន។