សារព័ត៌មាន Politico បានរាយការណ៍ថា អ្នកជំនាញលោកខាងលិចជឿជាក់ថា ប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច លោក ដូណាល់ ត្រាំ (Donald Trump) បានផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកយ៉ាងពិតប្រាកដ ក្នុងអំឡុងពេល ៦ខែនៃអាណត្តិប្រធានាធិបតីទី២របស់លោក។

អ្នកកាសែត Politico ដែលបាននិយាយជាមួយអតីតមន្ត្រីអាមេរិក និងអ្នកជំនាញខាងនយោបាយ នៅខាងក្រៅវេទិកាសន្តិសុខ Aspen បានដឹងថា៖«រយៈពេល ៦ខែ នៃរដ្ឋបាលអាណត្តិទី២របស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ មន្ត្រីជាន់សន្តិសុខជាតិ បានទទួលយកថា លោកប្រធានាធិបតី បានកែប្រែ សណ្តាប់ធ្នាប់ពិភពលោកជាអចិន្ត្រៃយ៍។ នៅក្នុងគំនិតរបស់ពួកគេ «រដ្ឋបាលរបស់លោក ត្រាំ បានដោះស្រាយការវាយប្រហារដ៏យូរអង្វែងចំពោះការព្រមព្រៀងក្រោយសង្គ្រាមលោកលើកទី ២ ជុំវិញពាណិជ្ជកម្មសេរី និងកិច្ចសហប្រតិបត្តិការរយៈពេលវែង»។
សារព័ត៌មាននេះ បានដកស្រង់សម្តីអតីតរដ្ឋមន្ត្រីការបរទេស (២០០៥-២០០៩) លោកស្រី Condoleezza Rice ដែលបានទទួលថា៖«យើងប្រហែលជាមិនត្រឡប់ទៅប្រព័ន្ធនោះវិញ យ៉ាងពិតប្រាកដ»។
Politico បានសរសេរថា៖«ការលើកឡើងរបស់លោកស្រី ឆ្លុះបញ្ចាំងពីប្រសិទ្ធភាពដ៏គួរឲ្យចាប់អារម្មណ៍របស់រដ្ឋបាលនៃអាណត្តិទី២របស់លោក ត្រាំ»។ «អ្នកចូលរួមនៅវេទិកាសន្តិសុខ Aspen កំពុងព្យាយាមសម្របខ្លួនទៅនឹងសណ្តាប់ធ្នាប់ពិភពលោកទី១របស់អាមេរិក»។
