ក្រសួងបរិស្ថាន និងGGGI ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្ពោះ​ទៅ​ជា​ប្រទេស​អព្យា​ក្រឹត​កាបូន​ឆ្នាំ​២០៥០

2025/07/21 10:42:28 pm        407

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បា​ន​ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Malle Fofana នាយក​ប្រចាំ​តំបន់​អាស៊ី​ នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) ដើម្បីពង្រឹងកិច្ច​សហ​ប្រតិបត្តិការ​លើ​ការងារ​បរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

លោកបណ្ឌិត Malle បានសម្តែងការកោត​សរសើរ​ចំពោះ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្នុង​ការ​ជំរុញ​ចក្ខុវិស័យបរិស្ថានរបស់កម្ពុជា។ ដោយលោកបានបញ្ជាក់ថា GGGI ត្រៀម​ខ្លួន​ជា​និច្ច​ក្នុង​ការ​បកប្រែចក្ខុវិស័យនេះទៅជាសកម្មភាពជាក់ស្តែង និងបានថ្លែង​អំណរ​គុណ​ចំពោះ​ក្រសួង​បរិស្ថាន​សម្រាប់​ការគាំទ្រ និងការសម្របសម្រួលកន្លងមក។ លើសពីនេះ លោកបណ្ឌិត Malle បាន​បញ្ជាក់​ទៀតថា GGGI នឹងបន្តជួយកម្ពុជា​ពង្រឹង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អង្គ​ភាព​ទទួល​ស្គាល់​ (Accredited Entity) ក្នុងមូលនិធិអាកាសធាតុបៃតង (GCF) ដែលជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​ឯករាជ្យ​ភាពហិរញ្ញវត្ថុក្នុងវិស័យបរិស្ថាន។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ GGGI ដែលជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​ និងបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង និងចីរភាព ហើយមិន​ត្រឹម​តែ​កម្ពុជា​ប៉ុណ្ណោះ​ទេ យុទ្ធសាស្រ្តនៃភាពស្អាត ភាពបៃតង ដោយចីរភាព បានរួមចំណែក​ទៅ​ដល់​ការ​កាត់​បន្ថយ​ការ​កើនឡើងកម្តៅភពផែនដីដែលជាមូលហេតុចម្បងធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។ ជា​មួយ​គ្នានេះ គំនិតផ្តួចផ្តើមពាណិជ្ជកម្មកាបូន ដោយរួមបញ្ចូលវិស័យកសិកម្ម វិស័យសំណល់ វិស័យ​ព្រៃឈើ (REDD+) និង ការដាំដុះព្រៃឈើឡើងវិញ គឺជាការ​លើក​ទឹក​ចិត្ត​ឱ្យ​វិនិយោគិន​រួម​ចំណែក​ដាំ​ដុះព្រៃឈើឡើងវិញនៅកម្ពុជា ដែលជាថ្នូរនឹងឥណទានកាបូនរយៈពេល១៥ឆ្នាំ ស្រប​តាម​ការ​អនុវត្តមាត្រា ៦.២ នៃអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែល​អាច​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​បន្ទុកថវិការដ្ឋរបស់កម្ពុជា និងឈានឆ្ពោះទៅ​សម្រេច​បាន​នូវ​គោល​ដៅ​អព្យា​ក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០។

លើស​ពី​នេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃ ការដាំដុះព្រៃឈើឡើងវិញ ជា​ពិសេស​នៅ​តំបន់ បឹងទន្លេសាប ដែលមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចជាតិ ដោយ​ក្រសួងបានផលិតកូនឈើរាប់លានដើមដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និង​ជំរុញ​ឱ្យ​មានការចូលរួមពីវិស័យឯកជនក្នុងការដាំដុះព្រៃឈើឡើងវិញ។

សូមរម្លឹក​ជូនថា យោងតាមបទពិសោធន៍ជោគជ័យរបស់ក្រសួងបរិស្ថាន ដោយបាន​ដាក់​ចេញ​យុទ្ធនា​ការ​កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស ប្រជា​ពលរដ្ឋរាប់លាននាក់។ បន្តមក យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និង​យុទ្ធនា​ការ​បន្ត​បន្ទាប់​នឹង​ចែកធុងសំរាម ដើម្បីប្រមូលទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ដែលផ្តល់​ប្រយោជន៍​ដល់ភាពស្អាត ហើយនឹងសេដ្ឋកិច្ចមូលដ្ឋាន។ ក្រៅពីនេះ ក្រសួងក៏បានបន្ត​ពង្រឹង​ការ​គ្រប់​គ្រង​សំណល់រាវ ដោយបានបញ្ឈប់​ការ​បញ្ចេញ​សំណល់​រាវ​ដែល​ជា​ប្រភព​បំពុល​ទៅ​ក្នុង​ប្រភព​ទឹក​សាធារណៈឱ្យបានត្រឹមឆ្នាំ២០២៦ និងបានដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះរោងចក្រ សហ​គ្រាស​ទាំងឡាយណាដែលមិនបានអនុវត្ត និងគោរពតាមបទបញ្ញាត្តិច្បាប់ ក្រមបរិស្ថាន និង​ធន​ធាន​ធម្មជាតិ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm